សេវាផ្ទេរប្រាក់

សូមបញ្ជាក់ថា តាមរយៈសេវាទូទាត់រហ័ស (FAST) លោកអ្នកអាចផ្ទេរបាន៖
. តាមរយៈការិយាល័យ អិលអូអិលស៊ី:
  - ទំហំទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការគឺ ៤០.០០០.០០០ រៀល
  - ទំហំទឹកប្រាក់ អតិបរមាក្នុងមួយថ្ងៃ គឺ មិនកំណត់
. តាមរយៈកម្មវិធី iPay Cambodia/ Internet Banking:
  - ទំហំទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការគឺ ៤០.០០០.០០០ រៀល
  - ទំហំទឹកប្រាក់ អតិបរមាក្នុងមួយថ្ងៃ គឺ ៨០.០០០.០០០ រៀល

1. ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការសម្រាប់ការផ្ទេរគណនី ទៅ គណនីគឺ៖
 - តាមរយៈការិយាល័យរបស់ អិលអូអិលស៊ី៖ ២០០.០០០.០០០ រៀល ឬ ៥០.០០០ ដុល្លារអាមេរិក
 - តាមរយៈ iPay Cambodia និង Internet Banking៖ ៤០.០០០.០០០ រៀល ឬ ១០.០០០ ដុល្លារអាមេរិក។
2. ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការសម្រាប់ការផ្ទេរពីគណនីមួយទៅលេខទូរស័ព្ទគឺ ≤ ៤.០០០.០០០ រៀល ឬ ≤ ១.០០០ ដុល្លារអាមេរិក ។
3. មិនមានកំណត់ចំនួនទឹកប្រាក់ផ្ទេរអតិបរមាក្នុងមួយថ្ងៃ៖
 - តាមរយៈការិយាល័យរបស់ អិលអូអិលស៊ី៖ មិនកំណត់
 - តាមរយៈ iPay Cambodia និង Internet Banking៖ ៨០.០០០.០០០ រៀល ឬ ២០.០០០ ដុល្លារអាមេរិក សូមអរគុណ!

សូមជម្រាបថា ចំនួនទឹកប្រាក់អតិបរមាដែលអាចផ្ទេរក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃតាមរយៈប្រព័ន្ធបាគង មានដូចខាងក្រោម៖
A. អតិថិជនថ្នាក់ដំបូង៖ ២.០០០.០០០ រៀល និង ៥០០ ដុល្លារអាមេរិក
B. អតិថិជនថ្នាក់មធ្យម៖ ១២.០០០.០០០ រៀល និង ៣.០០០ ដុល្លារអាមេរិក
C. អតិថិជនពេញលេញ៖ ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក

សូមជម្រាបថា សម្រាប់សេវាផ្ទេរប្រាក់រហ័ស អាចប្រើបានតែជា រូបិយប័ណ្ណជាប្រាក់រៀលតែប៉ុណ្ណោះ។

សូមជម្រាបថា សម្រាប់សេវាទូទាត់រហ័ស (FAST) មិនគិតកម្រៃសេវានោះទេ។

សេវាផ្ទេរមូលនិធិភ្លាមៗ (RFT) អាចធ្វើបានជាមួយរូបិយប័ណ្ណ ២ ប្រភេទគឺ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។

ប្រតិបត្តិការទាំងអស់ដែលធ្វើតាមរយៈសេវាផ្ទេរមូលនិធិភ្លាមៗ (RFT) មិនត្រូវបានគិតថ្លៃសេវាទេ។ ថ្លៃសេវា គឺជាការទទួលខុសត្រូវរបស់ អិលអូអិលស៊ី។

សូមជម្រាបថា លោកអ្នកអាចធ្វើការផ្ទេរប្រាក់តាមរយៈសេវាមូលនិធិភ្លាមៗ (RFT) បាន ៣ (បី) របៀបគឺ៖
1. ការិយាល័យរបស់ អិលអូអិលស៊ី
2. កម្មវិធីធនាគារចល័ត iPay Cambodia
3. សេវាធនាគារអ៊ីនធើណែត

សូមជម្រាបថា រូបិយប័ណ្ណដែលអាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធីបាគង គឺប្រាក់រៀល និងដុល្លារអាមេរិក

សូមជម្រាបថា ប្រតិបត្តិការដែលអាចធ្វើបានជាមួយកម្មវិធី Bakong មានដូចជា៖
- ផ្ទេរប្រាក់រវាង គណនីបាគង និងគណនីបាគង (Send)
- ទូទាត់តាម QR Code (QR Pay)
- ទទួលប្រាក់ពីគណនីបាគង (Receive)
- ផ្ទេរប្រាក់ពីគណនីបាគង ទៅគណនីបញ្ញើសំចៃ ឬ គណនី E-Wallet ក្នុងរង្វង់គ្រឹះស្ថានជាសមាជិក (Deposit)

លក្ខខណ្ឌតម្រូវនៃការប្រើប្រាស់ប្រព័ន្ធបាគង៖
- ចុះឈ្មោះប្រើប្រាស់ ប្រព័ន្ធបាគង ដោយជ្រើសរើសយក អិលអូអិលស៊ី និងមិនចាំបាច់បំពេញទម្រង់គំរូ
- ត្រូវមានទូរស័ព្ទដៃ Smart Phone
- ត្រូវមានលេខទូរស័ព្ទផ្ទាល់ខ្លួន

Contact Us

ខលមកពួកយើង

ពួកយើងអាចជួយអ្នករាល់សំណួរផ្សេងៗ

023 991 991

ស្វែងរកសាខា

អិលអូអិល ស៊ីមានសាខានៅគ្រប់ខេត្តក្រុង

ស្វែងរកសាខា

ផ្ញើសារមកពួកយើង

ពួកយើងអាចជួយអ្នករាល់ការផ្ញើសារផ្សេងៗ

Send