អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


អ្នកហាត់ផ្នែកគាំទ្រដោះស្រាយបំណុល


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ជួយសាខាដើម្បីរៀបចំសំណើរដោះស្រាយបំណុលដាក់ជូនថ្នាក់គ្រប់គ្រងអនុម័ត។
  • ជួយរៀបចំពិនិត្យឯកសារសំណើរបស់សាខាស្នើ ស្កេន ឬថតចម្លងឯកសារ ផ្ញើត្រលប់ទៅសាខាវិញ។
  • ជួយរៀបចំកត់ត្រា និងរក្សាទុករបាយការណ៍ផ្សេងៗដាក់ឱ្យមានសណ្តាប់ធ្នាប់។
  • ជួយទំនាក់ទំនងទៅសាខាដើម្បីសួរនាំពីកិច្ចការ ជាពិសេសលើការផ្ញើរបាយការណ៍ទៅសាខា និងបញ្ជូនរបាយការណ៍ត្រលប់មកវិញឱ្យបានទាន់ពេល។
  • ចូលរួមតាមដានសកម្មភាព និងលទ្ធផលនៃការដោះស្រាយបំណុលយឺតយ៉ាវ និងការប្រមូលបំណុលលុបចេញពីបញ្ជីរបស់សាខា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់។
  • ជួយចូលរួមជំរុញសាខា ដើម្បីកំណត់អតិថិជនអាទិភាពក្នុងការរៀបចំបណ្តឹងទៅតុលាការ។
  • ជួយរៀបចំសំណើរលុបបំណុលចេញពីបញ្ជី។
  • ជួយកិច្ចការផ្សេងៗដែលប្រធានដាក់ឱ្យ។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • ជានិស្សិត/មានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ។
  • ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការដែលរួមមានកាលវិភាគបង់ប្រាក់ និងរបាយការណ៍ស្ថានភាពបំណុល។
  • មានចំណេះដឹងផ្នែកច្បាប់ហិរញ្ញវត្ថុនិងធនាគារ និងច្បាប់កិច្ចសន្យារបស់ព្រះរាជាណាចក្រកម្ពុជា។
  • ចេះប្រើកុំព្យូទ័រស្ទាត់ជំនាញ (Microsoft word and Excel)។
  • មានជំនាញទំនាក់ទំនង ពូកែសង្កេតអាកប្បកិរិយារបស់មនុស្ស និងមានជំនាញបញ្ចុះបញ្ចូល។

ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្ត!


គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ 
ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081900326
Hiring: 1
Post Date: 2025-06-25
Expired on: 2025-07-02
Location: ការិយាល័យកណ្តាល

ដាក់ពាក្យសម្រាប់មុខតំណែងនេះ

Allowed Type(s) .pdf

Please check I'm not a robot.

ការងារថ្មីៗ