អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


បុគ្គលិកបើកបរ


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • បើកបររថយន្តអិលអូអិលស៊ីប្រចាំការិយាល័យកណ្តាល។
  • ថែទាំ និង ជួសជុលរថយន្តជារៀងរាល់ថ្ងៃ ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាបានត្រួតពិនិត្យមើលប្រេង ទឹក អាគុយ ហ្រ្វាំង កង់ ជាដើម។
  • ធានាថារថយន្តត្រូវបានសម្អាត និងថែទាំបចេ្ចកទេសបានត្រឹមត្រូវ។
  • សហការជាបុគ្គលិកនៅផ្នែកផ្សេងៗទៀត ដើម្បីឲ្យធ្វើឲ្យមានទំនាក់ទំនងល្អក្នុងការងារ។
  • ជួយការងាររបស់អ្នកបើកបរដទៃទៀត ក្នុងករណីចំបាច់ និង បំពេញការងារផ្សេងៗ។
  • ការងារផ្សេងទៀតក្រោមការចាត់ចែងរបស់អ្នកគ្រប់គ្រង។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • កម្រិតសិក្សាចាប់ពីថ្នាក់ទី១២ឡើងទៅ។
  • អាចចេះនិយាយភាសារអង់គ្លេសបានខ្លះ។
  • មានបទពិសោធន៍បើកបរយ៉ាងតិច ២ឆ្នាំ និងចេះប្រើ Google Map បានច្បាស់លាស់។
  • យល់ដឹងពីច្បាប់ចរាចរណ៍និងបទបញ្ជាផ្សេងៗនៃ ចរាចរណ៍ផ្លូវគោក និងចេះដោះស្រាយបញ្ហាព្រមទាំងជួលជុលរថយន្តពេលដែលខូចរឺក៏មានបញ្ហានៅតាមផ្លូវ។
  • អាចបើករថយន្តទៅទីកន្លែងផ្សេងៗទាំងក្នុងរាជធានីភ្នំពេញ និងខេត្តស្របតាមការចាត់តាំង
  • មានប័ណ្ណបើកបរត្រឹមត្រូវ និងមានសុពលភាព។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 1
Post Date: 2026-09-10
Expired on: 2026-09-18
Location: Head Office

ដាក់ពាក្យសម្រាប់មុខតំណែងនេះ

Allowed Type(s) .pdf

Please check I'm not a robot.

ការងារថ្មីៗ