អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


មន្ដ្រីប្រឹក្សាលក់ប្រាក់បញ្ញើរ និងសេវាហិរញ្ញវត្ថុ

សាខា ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខណ្ឌសែនសុខ ខណ្ឌ៧មករា ខណ្ឌមានជ័យ ស្រុកបាទី-ឃុំត្រពាំងសាប ស្រុកព្រៃកប្បាស ស្រុកពញាក្រែក ក្រុងតាខ្មៅ ស្រុកអង្គស្នួល ការិយាល័យប្រតិបត្តិការ ស្រុកកំពុងត្របែក ស្រុកពាមរក៍ និងស្រុកបាទី-ឃុំសូរភី។


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • បង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រលក់ នៃប្រាក់បញ្ញើ ATM Card LOLC Mobile និងសេវាហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម និងធានាបាននូវការបំពេញតម្រូវការរបស់អតិថិជន។
  • គាំទ្រគ្រប់ភាគីពាក់ព័ន្ធ និងសាខាដើម្បីធានានូវផែនការប្រាក់បញ្ញើ ATM Card និងសេវាហិរញ្ញវត្ថុសម្រេចបានតាមគោលដៅ។
  • រៀបចំផែនការប្រមូលប្រាក់បញ្ញើ ATM Card និងសេវាហិរញ្ញវត្ថុរៀងជារៀងរាល់ថ្ងៃប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងសម្រេចបាននូវគោលដៅរបស់អិលអូអិលស៊ី។
  • យល់អំពីអតិថិជនសក្ដានុពល ទីផ្សារ និងតម្រូវការចាំបាច់ ដើម្បីធ្វើផែនការសកម្មភាពចូលទីផ្សារថ្មី ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
  • ចុះជួបអតិថិជនតាមទីផ្សារ និងបញ្ចុះបញ្ចូលដាក់ប្រាក់បញ្ញើ ប្រើប្រាស់កាតអេធីអឹម និងណែនាំ អំពីផលិតផលថ្មីរបស់ អិលអូអិលស៊ី។
  • រៀបចំរបាយការណ៍សរ៉ុបសង្ខេប ដែលបានទំនាក់ទំនងប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ហើយធៀបនិងផែនការជាក់ស្តែង និងស្វែងរកនូវចំណុចខ្សោយដែលកំពុងប្រឈម និងដំដោះស្រាយឱ្យទាន់ពេល។
  • ត្រួតពិនិត្យមើលនូវស្ថានភាពធ្លាក់ចុះនៃការលក់ ប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតដែលអាចកើតមានឡើង និងរកដំណោះស្រាយ។
  • យល់ពីចំណុចខ្សោយនៃផលិតផលប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុដើម្បីធ្វើការអភិវឌ្ឍន៍ និងអតិថិជនពេញចិត្តកាន់តែខ្លាំង។
  • រក្សាទំនាក់ទំនងជាមួយអតិថិជន ប្រកបដោយភាពរួសរាយ រាក់ទាក់ ស្របតាមគោលការណ៍របស់អិលអូអិលស៊ី។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានបរិញ្ញាបត្រក្នុងផ្នែកហរិញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ
  • បទពិសោធន៍ផ្នែកលក់ប្រាក់បញ្ញើ-សន្សំ និងផលិតផល និងសេវាឌីជីថលកាន់តែល្អ។
  • មានជំនាញទំនាក់ទំនង និងសរសេរភាសារអង់គ្លេសបានល្អ។
  • មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។
  • ជាមនុស្សដែលមានលទ្ធផលការងារល្អ។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 21
Post Date: 2026-08-17
Expired on: 2026-08-31
Location: សាខា (ខេត្តប៉ៃលិន .......

ដាក់ពាក្យសម្រាប់មុខតំណែងនេះ

Allowed Type(s) .pdf

Please check I'm not a robot.

ការងារថ្មីៗ