English
Web Mail
 
ទំព័រដើម

ប្រាក់កម្ចីទឹកស្អាត និងអនាម័យ
ប្រាក់កម្ចីទឹកស្អាត និងអនាម័យរបស់អិលអូអិលស៊ីត្រូវបានផ្តល់ជូនអតិថិជន ដើម្បីលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យរបស់ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍។ អតិថិជនគោលដៅសម្រាប់ផលិតផលកម្ចីនេះ គឺអតិថិជន ដែលមានជំហរច្បាស់លាស់ជាមួយអិលអូអិលស៊ី ហើយមានបំណងចង់សាងសង់ ឬកែលម្អបង្គន់អនាម័យ ជីកអណ្តូង ឬស្រះ សាងសង់អាងស្តុងទឹក ឬទិញធុងចម្រោះទឹកជាដើម។ ជាមួយនឹងទំហំកម្ចីរហូតដល់ ៣.០០០ ដុល្លារអាមេរិក និងរយៈពេលកម្ចីវែងជាងមុន (រហូតដល់ ៣៦ខែ) ផលិតផលប្រាក់កម្ចីទឹកស្អាត និងអនាម័យត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
Currency Loan Size Interest Rate Loan Term
រៀល រហូតដល់ ១២.០០០.០០០ ១,៥% ៣ - ៣៦ខែ
ដុល្លារ រហូតដល់ ៣.០០០ ១,៥% ៣ - ៣៦ខែ
បាត រហូតដល់ ១២០.០០០ ១,៥% ៣ - ៣៦ខែ
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ប្រាក់កម្ចីទឹកស្អាត និងអនាម័យ របស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុតឬបង់សងនៅតាមសហគមន៍រស់នៅ
     របស់អតិថិជនឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
-    រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវប្រាក់កម្ចីទឹកស្អាត និងអនាម័យ លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់លោកអ្នក។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
-    យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយអិលអូអិលស៊ី។
-    យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 23
អ្នកទស្សនាថ្ងៃនេះ៖ 1104
អ្នកទស្សនាសរុប៖ 1820514
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី