English
Web Mail
 
ទំព័រដើម

ប្រាក់កម្ចីគ្រឿងចក្រកសិកម្ម
ប្រាក់កម្ចីគ្រឿងចក្រកសិកម្ម ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនកសិករ និងអ្នកផ្តល់សេវាដូចជាអ្នកជួលគ្រឿងចក្រ ដើម្បីទិញគ្រឿងចក្រកសិកម្ម ក្នុង ការបង្កបង្កើនគុណភាពផលិតផល និងកែលម្អទិន្នផលកសិកម្ម។ លើសពីនេះទៀត ឥណទានគ្រឿងចក្រកសិកម្ម អាចចូលរូមបង្កើនប្រាក់ចំណូល បន្ថែមសម្រាប់ក្រុមគ្រួសារផងដែរ តាមរយៈការជួលគ្រឿងចក្រកសិកម្មឲ្យអ្នកដទៃ សម្រាប់កិច្ចការងារបង្កបង្កើនផលកសិកម្ម។
អតិថិជនគោលដៅរបស់ប្រាក់កម្ចីគ្រឿងចក្រកសិកម្ម គឺជាអ្នកដែលមានមុខរបរបច្ចុប្បន្នទាក់ទងនឹងកសិពាណិជ្ជកម្ម។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
ដុល្លារ ចាប់ពី១.០០០ ដល់ ៣៥.០០០ ១,៥% ៣ - ៧២ខែ
បាត ចាប់ពី៤០.០០០ ដល់ ១. ៤០០.០០០ ១,៥% ៣ - ៧២ខែ
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ប្រាក់កម្ចីគ្រឿងចក្រកសិកម្មរបស់ អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់ដុល្លារ ឬប្រាក់បាត។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅ
   របស់អតិថិជនឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
-    រយៈពេលប្រាក់កម្ចី និងការបង់សង មានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបានប្រាក់កម្ចីគ្រឿងចក្រកសិកម្ម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់លោកអ្នក។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
-    យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយអិលអូអិលស៊ី។
-    យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 34
អ្នកទស្សនាថ្ងៃនេះ៖ 318
អ្នកទស្សនាសរុប៖ 1763944
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី