សន្សំរីកចម្រើនរួមគ្នាជាផលិតផលសន្សំដែលអនុញ្ញាតឱ្យអតិថិជនបង្កើតជាក្រុម ដោយភ្ជាប់គណនីសន្សំរបស់សមាជិកនីមួយៗជាមួយគ្នា ដើម្បីបូកសរុបសមតុល្យទាំងអស់ក្នុងក្រុម និងទទួលបានអត្រាការប្រាក់ខ្ពស់ជាងមុន។ សមាជិកនីមួយៗនៅតែរក្សាការគ្រប់គ្រងលើគណនីរបស់ខ្លួន ដោយអាចដាក់ប្រាក់ និងដកប្រាក់បានតាមតម្រូវការ។
អត្ថប្រយោជន៍នៃការសន្សំរីចម្រើនរួមគ្នា៖
- សមាជិកនៅក្នុងក្រុមទទួលបានអត្រាការប្រាក់ខ្ពស់ជាងមុន (អត្រាការប្រាក់ធម្មតា + អត្រាការប្រាក់បន្ថែមពិសេស)
- អាចបន្ថែមសមាជិកគ្មានដែនកំណត់
- អាចដក ដាក់ ឬផ្ទេរប្រាក់បានបានគ្រប់ពេលវេលា
- ទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃរហូតដល់ 5,000ដុល្លារ
- ផ្តល់ប័ណ្ណអេធីអឹមដែលអាចធ្វើប្រតិបត្តិការផ្សេងៗបានក្នុងរង្វង់សមាជិក CSS ដោយមិនគិតកម្រៃសេវា
- ចុះឈ្មោះប្រើប្រាស់កម្មវិធី LOLC Mobile (Cambodia) ដែលអាចធ្វើប្រតិបត្តិការផ្សេងៗដោយមិនគិតកម្រៃសេវា
សុវត្ថិភាពសេវាកម្មពត៌មាន