ឥណទានធាតុចូលកសិកម្ម

ឥណទានធាតុចូលកសិកម្ម បង្កើតឡើងសម្រាប់ផ្តល់ឥណទានដល់កសិករសម្រាប់ដាំដុះដំណាំ ដើម្បីទិញធាតុចូលកសិកម្ម ដូចជា ជី ថ្នាំ ប្រេងឥន្ធនៈ គ្រាប់ពូជ ជាដើម ពីអ្នកលក់ធាតុចូលកសិកម្មដែលជាដៃគូរបស់ អិលអូអិលស៊ី។

ឥណទាននេះពាក់ព័ន្ធបីភាគី៖ កសិករ អ្នក់លក់ធាតុចូលកសិកម្ម និងអិលអូអិលស៊ីដែលជាអ្នកផ្តល់ឥណទាន។ កសិករទទួលបានឥណទានសម្រាប់ទិញធាតុចូលកសិកម្មសម្រាប់ដាំដុះដោយប្រើប្រាស់ចំគោលដៅ ដើម្បីជម្រុញផលិតកម្មកសិកម្មរបស់ខ្លួន ដោយប្រើប្រាស់ឥណទានទូទាត់ផ្ទាល់ទៅអ្នកលក់ធាតុចូលកសិកម្មតាមប្រព័ន្ធរបស់អិលអូអិលស៊ី។


អត្ថប្រយោជន៏សំខាន់ៗសម្រាប់កសិករ និងអ្នកផ្គត់ផ្គងធាតុចូលកសិកម្ម៖

  • កសិករទទួលបានឥណទានរហ័ស
  • កសិករដែលមិនមានទ្រព្យធានា ក៍អាចទទួលបានឥណទានតាមរយៈទំនាក់ទំនងជាមួយអ្នកលក់ធាតុចូលកសិកម្ម
  • អត្រាការប្រាក់ត្រូវបានកំណត់ តាមចំនួន រយៈពេល(ថ្ងៃ)ជាក់ស្តែង នៃការប្រើប្រាស់ឥណទានប៉ុណ្ណោះ
  • អាចបង់ផ្តាច់ មុនពេលកំណត់ពេលណាក៏បាន ដោយមិនមានពិន័យ ឡើយ។

លក្ខណៈនៃឥណទានធាតុចូលកសិកម្ម ៖

រូបិយប័ណ្ណ ផ្តល់ជូនជាប្រាក់រៀល ឬ ប្រាក់ដុល្លារ
ទំហំឥណទាន រ៥៥០ ដល់ ៣០ ០០០ ដុល្លារ ក្នុង ០១ ហិចតា
រយៈពេលឥណទាន (ខែ) រ១ ដល់ ៤ ខែ
សោហ៊ុយអនុម័តឥណទាន ២% ក្នុង១វដ្តឥណទាន
អត្រាការប្រាក់ប្រចាំខែ ១,២% ដល់ ១,៥%
របៀបបង់សង ប្រាក់ដើម និងការប្រាក់ទាំងអស់ ត្រូវធ្វើការទូទាត់នៅចុងវដ្តឥណទាន

លក្ខខណ្ឌតម្រូវការ៖

  • កសិករ
    • អតិថិជន មានមុខរបរកសិកម្ម ដែលស្ថិតនៅក្នុងតំបន់របស់អ្នកលក់ធាតុចូលកសិកម្មដែលជាដៃគូរបស់អិលអូអិលស៊ី និង ក្នុងតំបន់ប្រតិបត្តិការអាជីវកម្មនៃសាខា អិលអូអិលស៊ី ។
    • អតិថិជនដែលដាំដុះលើដី ដែលជាកម្មសិទ្ធិ និង ដីជួលអាចទទួលបានឥណទានធាតុចូលកសិកម្ម អាស្រ័យលើទំនាក់ទំនងរវាងអតិថិជននិងអ្នកលក់ធាតុចូលកសិកម្ម ។
    • ជានីតិជនមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំ
    • អតិថិជនត្រូវមានអត្តសញ្ញាណប័ណ្ណដែលមិនទាន់ផុតកំណត់។
    • អតិថិជនត្រូវយល់ព្រមលើលក្ខខណ្ឌឥណទានរបស់ អិលអូអិលស៊ី ។
  • អ្នកផ្គត់ផ្គងធាតុចូលកសិកម្មជាដៃគូ
    • អាជីវកម្មដែលប្រតិបត្តិការដោយស្របច្បាប់ ។
    • មានផលិតផលធាតុចូលកសិកម្ម ឬសេវាកម្មពាក់ព័ន្ធបានគ្រប់គ្រាន់ និងទាន់ពេលវេលា ។
    • យល់ព្រមលើលក្ខខណ្ឌសម្រាប់ការផ្ទៀងផ្ទាត់ និង ការធានាដែលកំណត់ដោយអិលអូអិលស៊ី ។
Tab content 3

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!