អិលអូអិលស៊ី បានចូលរួមឧបត្ថម្ភក្នុងកម្មវិធី «កិច្ចប្រជុំថ្នាក់តំបន់នៅខេត្តកំពត»

ខេត្តកំពត៖ អិលអូអិលស៊ី បានចូលរួមឧបត្ថម្ភក្នុងកម្មវិធី «កិច្ចប្រជុំថ្នាក់តំបន់នៅខេត្តកំពត» ដែលត្រូវបានរៀបចំឡើងដោយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា នៅក្នុងសណ្ឋាគារ ភាព សុខុម ក្រុងកំពត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងរួមគ្នាជំរុញសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០។

អិលអូអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណជនទាំងអស់ ដែលបានអញ្ជើញមកកាន់ទីតាំងដាក់បង្ហាញរបស់ អិលអូអិលស៊ី ផ្ទាល់ ដើម្បីសាកសួរព័ត៌មានអំពីផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់ អិលអូអិលស៊ី។


Publish date: August 20 , 2026