iPay Cambodia គឺជា កម្មវិធីធនាគារចល័តតាមរយៈទូរស័ព្ទដៃ ដែលបង្កើតឡើងដោយ អិលអូអិលស៊ី។ តាមរយៈកម្មវិធីនេះ អនុញ្ញាតឱ្យអតិថិជន ធ្វើប្រតិបត្តិការនានានៅលើគណនីប្រាក់សន្សំរបស់ខ្លួន បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ អតិថិជនអាចធ្វើប្រតិបត្តិការបានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព ដែលរួមមានដូចជា៖ ពិនិត្យមើលសមតុល្យគណនី ផ្ទេរប្រាក់ (ក្នុងរង្វង់ អិលអូអិលស៊ី ឬឆ្លងធនាគារ) បើកគណនីប្រាក់បញ្ញើមានកាលកំណត់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ទូទាត់វិក្កយបត្រ និងប្រតិបត្តិការជាច្រើនទៀត។
លោកអ្នកអាចទាញយកកម្មវិធី iPay Cambodia តាមរយៈ App Store ឬ Play Store ឬក៏ស្កេន QR Code នៅផ្នែកខាងក្រោយនៃខិត្តប័ណ្ណផ្សព្វផ្សាយ។
អត្ថប្រយោជន៍៖
- ធ្វើប្រតិបត្តិការដោយឥតគិតកម្រៃសេវា
- ធ្វើប្រតិបត្តិការបានគ្រប់ទីកន្លែង និងពេញ ២៤ម៉ោង
- Merchant របស់ អិលអូលអិលស៊ី ដើម្បីធ្វើការទូទាត់អាចស្វែងរក
- ងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់
លក្ខណៈពិសេសនៃផលិតផល
លេខ | លក្ខណៈពិសេស | បរិយាយ |
---|---|---|
១ | រូបិយប័ណ្ណ | រៀល ដុល្លារ និងបាត |
២ | ទំហំប្រតិបត្តិការកំណត់ | ទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ៖ ៤០.០០០.០០០ រៀល ឬ ១០.០០០ ដុល្លារ ឬ ៤០០.០០០បាត ទឹកប្រាក់អតិបរមាក្នុងមួយថ្ងៃ៖ ៨០.០០០.០០០ រៀល ឬ ២០.០០០ ដុល្លារ ឬ ៨០០.០០០បាត |
៣ | ប្រភេទប្រតិបត្តិការ/មុខងារ |
គណនីបញ្ញើមានកាលកំណត់ (បើក ផ្លាស់ប្តូរលក្ខខណ្ឌ និងបិទគណនី) ប្រតិបត្តិការសេវាបញ្ជាអចិន្រ្តៃយ៍ ផ្ទេរ ឬទូទាត់ប្រាក់រវាងគណនីក្នុងរង្វង់ អិលអូអិលស៊ី (តាមរយៈ Send Money ឬ QR Scan ឬ Search & Pay) ផ្ទេរ ឬទូទាត់ប្រាក់ឆ្លងធនាគារតាមរយៈការស្កេន KHQR Code ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈសេវាទូទាត់រហ័ស (FAST) និងសេវាផ្ទេរមូលនិធិភ្លាមៗ (RFT) ផ្ទេរប្រាក់រវាងគណនីធនាគារ និងគណនីធនាគារ តាមរយៈប្រព័ន្ធបាគង (CASA - CASA) ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យរបាយការណ៍គណនីសង្ខេប និងទាញយករបាយកាណ៍គណនីជាឯកសារ PDF បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ទូទាត់ប្រាក់កម្ចី ពិនិត្យកាលវិភាគសងប្រាក់ និងស្នើសុំប្រាក់កម្ចីដោយយកគណនីបញ្ញើមានកាលកំណត់ជាទ្រព្យធានា ដាក់ប្រាក់ចូលគណនីបាគង (Bakong Top Up) តាមរយៈ Bakong Account ID និងតាមរយៈលេខទូរស័ព្ទ ទូទាត់វិក្កយបត្រ ទូទាត់រួមគ្នា បង្ខាំងប័ណ្ណ ATM សន្សំពិន្ទុប្តូរយករង្វាន់ និងប្រតិបត្តិការផ្សេងៗជាច្រើនទៀត។ |
កម្រៃសេវា៖
ធ្វើប្រតិបត្តិការដោយមិនអស់កម្រៃសេវា។
លក្ខខណ្ឌតម្រូវ
- មានគណនីបញ្ញើសំចៃជាមួយ អិលអូអិលស៊ី ជារូបិយប័ណ្ណប្រាក់រៀល ឬប្រាក់ដុល្លារ ឬប្រាក់បាត (លើកទឹកចិត្តឱ្យអតិថិជនរក្សាទុកសមតុល្យគណនីអប្បបរមា ២០.០០០ រៀល ឬ ៥ ដុល្លារ ឬ ២០០ បាត)
- ជាគណនីរូបវន្តបុគ្គលនីតិជន
- មានទូរស័ព្ទចល័ត Smart Phone (iOS ឬ Android) លេខទូរស័ព្ទ
និងអុីម៉ែល (អតិថិជនមានជម្រើសបញ្ចូល ឬមិនបញ្ចូលអាសយដ្ឋានអ៉ីម៉ែល) និងលេខអត្តសញ្ញាណប័ណ្ណ
ឬលេខលិខិតឆ្លងដែន
- យល់ព្រមលើលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវា iPay Cambodia
- ភ្ជាប់គណនីបញ្ញើសំចៃជាមួយសេវា iPay Cambodia
របៀបចុះឈ្មោះប្រើប្រាស់
- អតិថិជន អាចទាញយកកម្មវិធី iPay Cambodia តាមរយៈ App Store ឬ Play Store.
- បន្ទាប់មក អតិថិជនអាចចុះឈ្មោះប្រើប្រាស់ក្នុងកម្មវិធី iPay Cambodia ។
- ជាចុងក្រោយ អតិថិជនអាច ភ្ជាប់គណនីបញ្ញើសំចៃក្នុង iPay Cambodia ។
របៀបប្រើប្រាស់
វីដេអូ របៀបប្រើប្រាស់មុខងារ KHQR Code ក្នុងកម្មវិធី iPay Cambodia
វីដេអូ សេចក្ដីណែនាំស្ដីអំពីររបៀបទូទាត់វិក្កយបត្រនៅលើ iPay Cambodia
របៀបផ្ទេរប្រាក់ពីគណនី ទៅគណនីក្នុងរង្វង់ អិលអូអិលស៊ី តាមរយៈ iPay Cambodia
របៀបពិនិត្យសមតុល្យគណនី និងទាញយករបាយការណ៍ប្រចាំខែ តាមរយៈ iPay Cambodia
![]() បច្ចុប្បន្នភាពសមាជិកបាគងត្រឹមឆ្នាំ២០២៣ |
![]() តារាង merchant ក្នុងរាជធានីភ្នំពេញ |
![]() តារាង merchant នៅតាមបណ្តាខេត្ត |
||
![]() របៀបប្រើប្រាស់មុខងារសង្ខេប iPay Cambodia |