Promotions
ប្រូម៉ូសិន
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងឱកាសអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិគណៈគ្រប់គ្រង និងក្រុមការងារ របស់អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បាននាំយកកុំព្យូទ័រលើតុ (Computer Desktop) ចំនួន ១០គ្រឿង ឧបត្ថម្ភជូនដល់សាលាបឋមសិក្សាវត្តដំបូកខ្ពស់។
ការឧបត្ថម្ភនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការងាររដ្ឋបាលរបស់សាលារៀន និងការសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែមានភាពងាយស្រួល និងរហ័ស ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងវិស័យអប់រំឱ្យកាន់តែមានភាពទំនើប និងមានប្រសិទ្ធភាពខ្ពស់។
យើងសង្ឃឹមថា សម្ភារទាំងនេះនឹងក្លាយជាជំនួយការដ៏សំខាន់សម្រាប់សាលារៀន ក្នុងការបន្តបេសកកម្មអប់រំប្អូនៗសិស្សានុសិស្សឱ្យកាន់តែរីកចម្រើន។ អិលអូអិលស៊ី នឹងនៅតែបន្តសកម្មភាពសង្គម ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
LOLC (Cambodia) Plc. has been serving Cambodian public and society for over 32 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved