អិលអូអិលស៊ី រួមចំណែកគាំទ្រវីរកងទ័ព និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អិលអូអិលស៊ី បានចូលរួមជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការបរិច្ចាគគ្រឿងឧបភោគបរិភោគដើម្បីផ្តល់ជូនទៅកាន់វីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ នៅក្នុងខេត្តព្រះវិហារ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។  

ការចូលរួមរំលែកនេះ បង្ហាញពីសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់ របស់វីរកងទ័ពទាំងអស់ក្នុងការការពារសុខសន្តិភាព និងបូរណភាពទឹកដីកម្ពុជា។



Publish date: September 30 , 2026