ប្រូម៉ូសិន
ប្រូម៉ូសិន
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយសូមប្រកាសពីការពង្រីកវិសាលភាពនៃការទូទាត់ប្រាក់ឌីជីថល រវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី តាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR កូដ។ គំនិតផ្តួចផ្តើមនេះ អនុញ្ញាតឱ្យអ្នកធ្វើដំណើរមកពីប្រទេសទាំងពីរ អាចធ្វើការទូទាត់ឌីជីថលបានយ៉ាងងាយស្រួល មានសុវត្ថិភាព និងប្រកបដោយភាពងាយស្រួល នៅពេលធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសនីមួយៗ។
តាមរយៈការតភ្ជាប់នេះ ប្រជាជនកម្ពុជាដែលធ្វើដំណើរទៅប្រទេសសិង្ហបុរី អាចប្រើប្រាស់កម្មវិធី LOLC Mobile App ដើម្បីស្គែនទូទាត់តាមរយៈ QR កូដដែលមាននិមិត្តសញ្ញា RoamQR ទៅកាន់អាជីវករ។ ជាមួយគ្នានេះដែរ ភ្ញៀវទេសចរដែលធ្វើដំណើរមកពីប្រទេសសិង្ហបុរី អាចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ពួកគាត់ ដើម្បីស្គែនកូដ LOLC KHQR និងទូទាត់ថ្លៃទំនិញ និងសេវាកម្ម នៅតាមអាជីវករដែលប្រើប្រាស់ LOLC KHQR នៅទូទាំងប្រទេសកម្ពុជា។
ការពង្រីកការតភ្ជាប់នេះ ផ្តល់ជម្រើសទូទាត់ដ៏ងាយស្រួលមួយផ្សេងទៀត ជំនួសឱ្យការកាន់សាច់ប្រាក់ ខណៈជួយគាំទ្រអាជីវកម្មក្នុងស្រុក វិស័យទេសចរណ៍ និងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលដែលមានការតភ្ជាប់គ្នាកាន់តែប្រសើរនៅទូទាំងតំបន់អាស៊ាន។
ការទូទាត់កាន់តែងាយស្រួល សម្រាប់ប្រជាជនកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី
សម្រាប់ប្រជាជនកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា លោកអ្នកអាចប្រើប្រាស់កម្មវិធី LOLC Mobile App ដើម្បីស្គែនទូទាត់តាមរយៈ RoamQR ដែលផ្តល់នូវភាពបត់បែន និងភាពងាយស្រួលកាន់តែប្រសើរសម្រាប់ការចំណាយប្រចាំថ្ងៃនៅក្នុងប្រទេសសិង្ហបុរី។ មិនថាជាការទិញទំនិញ ការទទួលទានអាហារ ឬការប្រើប្រាស់សេវាកម្មផ្សេងៗនៅតាមអាជីវកម្ម លោកអ្នកអាចធ្វើការទូទាត់តាមប្រព័ន្ធឌីជីថលបានយ៉ាងរហ័សតាមរយៈសេវាធនាគារចល័ត ដែលជួយកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងអំឡុងពេលធ្វើដំណើរ។
សម្រួលការទូទាត់ឱ្យកាន់តែងាយស្រួល សម្រាប់ភ្ញៀវទេសចរដែលមកពីប្រទេសសិង្ហបុរី
ជាមួយគ្នានេះដែរ អ្នកធ្វើដំណើរពីប្រទេសសិង្ហបុរីមកកាន់ប្រទេសកម្ពុជា ក៏អាចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ពួកគេ ដើម្បីស្កែនទូទាត់តាមរយៈ LOLC KHQR ដែលមានដាក់តាំងនៅតាមទីតាំងអាជីវកម្មដែលជាដៃគូរបស់ អិលអូអិលស៊ី ដើម្បីធ្វើការទូទាត់ឌីជីថលសម្រាប់ការចំណាយផ្សេងៗ។ សេវានេះផ្តល់ជូនភ្ញៀវទេសចរនូវមធ្យោបាយដ៏ងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មប្រចាំថ្ងៃ ខណៈពេលកំពុងមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា រួមមាននៅតាមហាងភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ និងអាជីវកម្មជាច្រើនទៀត។
ការគាំទ្រដល់អាជីវកម្មក្នុងស្រុក និងវិស័យទេសចរណ៍
សម្រាប់អាជីវករដែលប្រើប្រាស់ LOLC KHQR ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែននេះ បង្កើតឱកាសយ៉ាងប្រសើរក្នុងការទទួលការទូទាត់ពីភ្ញៀវអន្តរជាតិ តាមរយៈបទពិសោធន៍ទូទាត់ឌីជីថលដែលកាន់តែទំនើប និងងាយស្រួល។
តាមរយៈការទទួលការទូទាត់ឌីជីថលជាមួយ LOLC KHQR អាជីវករអាចសម្រួលដល់ការធ្វើប្រតិបត្តិការសម្រាប់ភ្ញៀវទេសចរអន្តរជាតិមកពីបណ្តាប្រទេសនានាដូចជា៖ សិង្ហបុរី ឥណ្ឌា ចិន ឡាវ វៀតណាម និងប្រទេសផ្សេងៗទៀត។ ភាពងាយស្រួលនៃការទូទាត់ដ៏សម្បូរបែបនេះ មិនត្រឹមតែជួយឱ្យអាជីវករផ្តល់សេវាកម្មកាន់តែល្អប្រសើរដល់ភ្ញៀវអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកគាំទ្រដល់វិស័យទេសចរណ៍ ពាណិជ្ជកម្មក្នុងស្រុក និងជំរុញការចំណាយនៅទូទាំងប្រទេសកម្ពុជាផងដែរ។
តាមរយៈ LOLC KHQR និង LOLC Mobile App អិលអូអិលស៊ី នៅតែបន្តពង្រឹងសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងវិវឌ្ឍឥតឈប់ឈររបស់អតិថិជន អាជីវករ និងភ្ញៀវទេសចរ។ ស្របពេលដែលសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាកំពុងរីកចម្រើន និងការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់កាន់តែរីកវិសាល អិលអូអិលស៊ី នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់ ងាយស្រួលទទួលបាន និងប្រកបដោយនវានុវត្តន៍។
សម្រាប់ព័ត៌មានបន្ថែមអំពី LOLC Mobile App ឬរបៀបក្លាយជាអាជីវករ អិលអូអិលស៊ី សូមទំនាក់ទំនងមកកាន់៖ 023 991 991 / 014 991 991 / 096 3 991 991 / 031 3 991 991 ឬអញ្ជើញទៅកាន់សាខា LOLC ដែលនៅជិតលោកអ្នកបំផុត។
អំពី អិលអូអិលស៊ី (ខេមបូឌា)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ជូនដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយនឹងបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង៣២ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សុវត្ថិភាពសេវាកម្មពត៌មាន
ការរក្សាការសម្ងាត់ព័ត៌មាន
|
|
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved