ប្រូម៉ូសិន
ប្រូម៉ូសិន
ភ្នំពេញ៖ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយលោក ជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំសមាគម បានចូលរួមកិច្ចពិគ្រោះយោបល់ពហុភាគី លើកទី៤ ស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការសហប្រជាជាតិនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
កិច្ចពិគ្រោះយោបល់នេះ មានគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពអាទិភាពទាំង ២២ ដើម្បីពង្រឹងកិច្ចការពារអតិថិជន និងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។
អិលអូអិលស៊ី បន្តប្តេជ្ញាគាំទ្រ និងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់កិច្ចការពារអតិថិជន និងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាឱ្យរឹងមាំ បរិយាបន្ន និងធន់។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង៣២ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សុវត្ថិភាពសេវាកម្មពត៌មាន
ការរក្សាការសម្ងាត់ព័ត៌មាន
|
|
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved