ការរៀបចំផែនការហិរញ្ញវត្ថុ ជួយជំរុញការរីកចម្រើនដល់អាជីវកម្មលក្ខណៈគ្រួសារ

រៀងរាល់ព្រឹក បងស្រី ផន ស្រីមុំ និងស្វាមី តែងតែក្រោកពីព្រលឹម ដើម្បីរៀបចំ និងដឹកជញ្ជូនបន្លែទៅលក់នៅផ្សារភូពុយ ខេត្តបាត់ដំបង។ បងស្រី ផន ស្រីមុំ គឺជាអាជីវករលក់បន្លែ ដែលមានបទពិសោធន៍ជាង ១០ឆ្នាំមកហើយ។ ដើម្បីពង្រីកអាជីវកម្ម និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារបន្ថែម បងស្រីបានផ្លាស់ប្ដូរពីការទិញបន្លែពីឈ្មួញកណ្ដាលមកលក់បន្ត មកជាអ្នកដាំដុះ និងផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារដោយខ្លួនឯងវិញ។

នៅឆ្នាំ២០២១ បងស្រី ស្រីមុំ បានស្នើសុំ និងទទួលប្រាក់កម្ចីវគ្គទី១ ពី អិលអូអិលស៊ី (LOLC) សម្រាប់ទិញដីកសិកម្មមួយកន្លែងក្នុងគោលបំណងដាំដំណាំត្រសក់ ដើម្បីបំពេញតម្រូវការទីផ្សារនាពេលនោះ។ ការវិនិយោគនេះ ពិតជាបានជួយបង្កើនប្រភពចំណូល តាមរយៈការផ្គត់ផ្គង់បន្លែដោយខ្លួនឯងផ្ទាល់ និងកាត់បន្ថយការពឹងផ្អែកពីអ្នកផ្គត់ផ្គង់ ។ បន្ទាប់មក នៅឆ្នាំ២០២៣ បងស្រីបានទទួលប្រាក់កម្ចីវគ្គទី២ ដើម្បីទិញរថយន្តមួយគ្រឿងសម្រាប់បម្រើដល់ការដឹកជញ្ជូន និងការផ្គត់ផ្គង់បន្លែ ដែលបានជួយបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន និងគាំទ្រការពង្រីកអាជីវកម្ម។

ដោយផ្អែកលើស្ថិរភាពនៃអាជីវកម្ម និងផែនការរយៈពេលវែងរបស់គ្រួសារគាត់ នៅឆ្នាំ២០២៦ បងស្រីបានទទួលប្រាក់កម្ចីវគ្គទី៣ ដើម្បីទិញដីលំនៅឋានមួយកន្លែងសម្រាប់សាងសង់ផ្ទះនាពេលអនាគត។ ការប្រើប្រាស់ប្រាក់កម្ចីទាំង៣ វគ្គនេះពិតជាបានចូលរួមចំណែកបង្កើតទ្រព្យសម្បត្តិ តាមរយៈការទិញដីចម្ការ និងដីលំនៅដ្ឋាន និងបានពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់គាត់ និងគ្រួសារ។

ការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយផែនការច្បាស់លាស់ និងមានគោលបំណងសមស្រប បានជួយឱ្យបងស្រី ផន ស្រីមុំ និងស្វាមីបានពង្រីកអាជីវកម្ម និងបង្កើនស្ថិរភាពជីវភាពរបស់គ្រួសារជាបន្តបន្ទាប់។ ដំណើរជោគជ័យនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការប្រើប្រាស់កម្ចីប្រកបដោយទំនួលខុសត្រូវ និងតួនាទីរបស់ អិលអូអិលស៊ី (LOLC) ក្នុងការគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់អតិថិជន។



Publish date: August 28 , 2026