អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


មន្រ្តីគាំទ្រដោះស្រាយបំណុល-ជាន់ខ្ពស់


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ជួយក្នុងការវិភាគប្រតិបត្តិការរបស់ការិយាល័យសាខាដែលមានស្រាប់ និងកែលម្អទាក់ទងនឹងគោលនយោបាយ និងយុទ្ធសាស្រ្តនៃការប្រមូលឥណទាន និងឥណទាន។
  • តាមដានយ៉ាងដិតដល់នូវស្ថានភាព PAR តាមសាខា និងស្វែងរកមូលហេតុនៃបញ្ហា។
  • ចុះទៅសាខាជាប្រចាំ ដើម្បីពិនិត្យអតិថិជន PAR និងជួយដោះស្រាយបញ្ហា។
  • រៀបចំផែនការ និងកាលវិភាគការងារប្រចាំខែ និងគោលដៅដោយមានការពិភាក្សា និងការយល់ព្រមពីប្រធានផ្នែកគាំទ្រ​ដោះស្រាយបំណុល។
  • រៀបចំរបាយការណ៍ដើម្បីចងក្រងបញ្ហា មូលហេតុដែលអាចកើតមាន និងផែនការដោះស្រាយគណនីដែលបានណែនាំ។
  • ដាក់ស្នើរបាយការណ៍ទៅប្រធានផ្នែកគាំទ្រ​ដោះស្រាយបំណុលដើម្បីអនុម័ត។
  • បង្កើត និងណែនាំទម្រង់ត្រួតពិនិត្យសម្រាប់ការសងបំណុល/កិច្ចព្រមព្រៀងទូទាត់។
  • ផ្តល់អនុសាសន៍ភ្លាមៗទៅកាន់ប្រធានផ្នែកគាំទ្រ​ដោះស្រាយបំណុលការិយាល័យសាខាដែលត្រូវការជំនួយបច្ចេកទេសជាបន្ទាន់ដោយប្រើរបាយការណ៍ប្រតិបត្តិការរួមប្រចាំខែ។
  • អនុវត្តការងារផ្សេងទៀតដែលផ្តល់ដោយប្រធានផ្នែកគាំទ្រ​ដោះស្រាយបំណុល។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ។
  • ត្រូវមានបទពិសោធន៍បម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងហោចពីរឆ្នាំ។
  • ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការដែលរួមមានកាលវិភាគបង់ប្រាក់ និងរបាយការណ៍ស្ថានភាពបំណុល។
  • មានចំណេះដឹងផ្នែកច្បាប់ហិរញ្ញវត្ថុនិងធនាគារ និងច្បាប់កិច្ចសន្យារបស់ព្រះរាជាណាចក្រកម្ពុជា។
  • ចេះប្រើកុំព្យូទ័រស្ទាត់ជំនាញ (Microsoft word and Excel)
  • មានជំនាញទំនាក់ទំនង ពូកែសង្កេតអាកប្បកិរិយារបស់មនុស្ស និងមានជំនាញបញ្ចុះបញ្ចូល។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 1
Post Date: 2026-04-03
Expired on: 2026-04-20
Location: ភូមិបាត់ដំបង

ដាក់ពាក្យសម្រាប់មុខតំណែងនេះ

Allowed Type(s) .pdf

Please check I'm not a robot.

ការងារថ្មីៗ