English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
គណនីបញ្ញើសំចៃ
គឺជាប្រភេទគណនីដែលផ្តល់អតិថិជននូវភាពងាយស្រួលក្នុងការដាក់ ឬដកប្រាក់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងរាល់ម៉ោងធ្វើការ ដោយមិន មានកំណត់ចំនួនទឹកប្រាក់។ គណនីប្រភេទនេះជា ជម្រើសប្រសើរបំផុតសម្រាប់លោកអ្នកក្នុងការរក្សាសាច់ប្រាក់ និងត្រូវការប្រើប្រាស់សាច់ ប្រចំាថ្ងៃ។ បើកគណនីជាមួយអិលអូអិលស៊ី លោកអ្នកនឹងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុដោយការ កាត់បន្ថយហានិភ័យ និងចំណាយដែល មិនចាំបាច់ដែលធ្វើឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការគ្រប់ គ្រងសាច់ប្រាក់របស់លោកអ្នក។ លោកអ្នកអាច បើកគណនីបានដោយគ្រាន់តែមាន ទឹកប្រាក់ ចំនួន ២០.០០០ រៀល ឬ ២០០ បាត ឬ ៥ ដុល្លារអាមេរិក។
អត្ថប្រយោជន៍
សាច់ប្រាក់របស់លោកអ្នកនឹងត្រូវបានរក្សាទុកនៅ កន្លែងមានសុវត្ថិភាព
លោកអ្នកអាចជ្រើសរើសប្រាក់សន្សំ ជាប្រាក់រៀល ប្រាក់បាត ឬប្រាក់ដុល្លារ ។
មិនយកកម្រៃសេវាពេលបើកគណនី។
លោកអ្នកអាចដាក់ប្រាក់ និងដកប្រាក់បានគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ។
 
ឯកសារតម្រូវ
សម្រាប់ឯកត្តជន៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬឯកសារដែលមានតម្លៃស្មើ។
សម្រាប់ក្រុមហ៊ុន/ ស្ថាប័ន៖ លិខិតសំគាល់អត្តសញ្ញាណអ្នកមានសិទ្ធិប្រតិបត្តិការលើគណនីដែលមានចុះហត្ថលេខាសាម៉ីខ្លួន លក្ខន្តិកៈ ឬអនុស្សរណៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬលិខិតអនុញ្ញាតឱ្យបើកគណនី ព្រមទាំងឯកសារផ្សេងៗទៀត ប្រសិនបើមាន។
របៀបបើកគណនី
មកកាន់ការិយាល័យរបស់អិលអូអិលស៊ីណាមួយដែលនៅជិតលោកអ្នកបំផុត។
បំពេញបែបបទសុំបើកគណនី ឬជួបជាមួយបុគ្គលិកដើម្បីបំពេញបែបបទសុំបើកគណនី។
រូបិយប័ណ្ណ ប្រាក់រៀល ប្រាក់បាត ប្រាក់ដុល្លារ
អត្រាការប្រាក់ប្រចាំឆ្នាំ ៥% ៥% ៥%
  * អត្រាការប្រាក់ប្រចាំឆ្នាំខាងលើ ត្រូវបានអនុវត្តចំពោះតែអតិថិជនរូបវន្តបុគ្គល និងស្ថាប័នមិនមែនហិរញ្ញវត្ថុ។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 23
អ្នកទស្សនាថ្ងៃនេះ៖ 1193
អ្នកទស្សនាសរុប៖ 1820602
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី