English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
គណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល
គណៈកម្មាធិការសវនកម្មរបស់ក្រុមប្រឹក្សាភិបាល
គណៈកម្មាធិការសវនកម្មគឺជាគណៈកម្មាធិការសំខាន់មួយរបស់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះមានគោលដៅ ជួយសម្រួលដល់ ក្រុមប្រឹក្សាភិបាល ដើម្បីបំពេញរាល់ទំនួលខុសត្រូវមួយចំនួន ដែលទាក់ទងនឹង (១) ភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដំណើរការ នៃរបាយការណ៍ហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង លើរបាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុ (២) លទ្ធផលការងារ របស់សវនករផ្ទៃក្នុង (៣) ការពិនិត្យទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សវនកម្មឯករាជ្យប្រចាំឆ្នាំ និងការចូលរួមសហការរបស់សវនករឯករាជ្យ របស់ស្ថាប័ន (៤) ការប្រតិបត្តិតាមតម្រូវការច្បាប់ និងបទបញ្ញត្តិនានា។
គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប ដែលមានជំនាញខាងផ្នែកហិរញ្ញវត្ថុ គណនេយ្យ ច្បាប់ និងធនាគារ។ គណៈកម្មាធិការនេះមានសមាសភាពដូចខាងក្រោម៖
ល.រ ឈ្មោះ មុខតំណែង តួនាទីក្នុងគណៈកម្មាធិការ
Hans Michael Theodor Moormann សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ ប្រធាន
Brindley Chrishantha Gajanayake de Zylva ប្រធានក្រុមប្រឹក្សាភិបាល សមាជិក
Indrajith Wijesiriwardana សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ សមាជិក
គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមរបស់ក្រុមប្រឹក្សាភិបាល
គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម គឺជាគណៈកម្មាធិការសំខាន់មួយរបស់ក្រុមប្រឹក្សាភិបាល។ គោលបំណងនៃការបង្កើត គណៈកម្មាធិការនេះ គឺដើម្បីតាមដានការអនុវត្តគោលនយោបាយ គ្រប់គ្រងហានិភ័យដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ នេះរួម បញ្ចូលនូវការវាយតម្លៃជាបន្តបន្ទាប់ លើឥទ្ធិពលនៃការផ្លាស់ប្តូរប្រតិបត្តិការ និងបរិយាកាសអាជីវកម្មរបស់អិលអូអិលស៊ី ការបង្កើតយុទ្ធសាស្ត្រ គ្រប់គ្រងហានិភ័យ ដើម្បីឆ្លើយតបនឹងបំលាស់ប្តូរ និងការបញ្ចូលយុទ្ធសាស្ត្រ គ្រប់គ្រងហានិភ័យជាមួយនឹងយុទ្ធសាស្ត្ររបស់អិលអូអិលស៊ី។
គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប ដែលមានជំនាញខាងផ្នែក ហិរញ្ញវត្ថុ គណនេយ្យ ច្បាប់ និងធនាគារ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យមានសមាសភាពដូចខាងក្រោម៖
ល.រ ឈ្មោះ មុខតំណែង តួនាទីក្នុងគណៈកម្មាធិការ
Hans Michael Theodor Moormann សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ ប្រធាន
Brindley Chrishantha Gajanayake de Zylva ប្រធានក្រុមប្រឹក្សាភិបាល សមាជិក
Francisco Kankanamalage Conrad Prasad Nirosh Dias សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ សមាជិក
គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ របស់ក្រុមប្រឹក្សាភិបាល
គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ផ្តល់នូវសេចក្តីណែនាំទៅលើការគ្រប់គ្រងធនធានមនុស្សរបស់ អិលអូអិលស៊ី។ គណៈកម្មាធិការ នេះមានគោលដៅធានាឱ្យបាននូវរចនាសម្ព័ន្ធគ្រប់គ្រងដ៏មានប្រសិទ្ធភាព ក្នុងដំណើរការប្រតិបត្តិការនិងគោលនយោបាយ និងការអនុវត្ត ធនធានមនុស្សដែលមានលក្ខណៈប្រកួតប្រជែង។
គណៈកម្មាធិការតែងតាំងនិងផ្តល់តម្លៃការត្រូវ បានដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប ដែលមានជំនាញខាងគ្រប់គ្រង ធនធានមនុស្ស។ គណៈកម្មាធិការនេះមានសមាសភាពដូចខាងក្រោម៖
ល.រ ឈ្មោះ មុខតំណែង តួនាទីក្នុងគណៈកម្មាធិការ
Indrajith Wijesiriwardana សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ ប្រធាន
Francisco Kankanamalage Conrad Prasad Nirosh Dias សមាជិកក្រុមប្រឹក្សាភិបាល សមាជិក
Dulip Rasika Samaraweera សមាជិកក្រុមប្រឹក្សាភិបាល សមាជិក
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 10
អ្នកទស្សនាថ្ងៃនេះ៖ 1084
អ្នកទស្សនាសរុប៖ 1820494
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី