ប្រើ LOLC Mobile ឈ្នះរង្វាន់ពិតៗ! នេះជាម្ចាស់រង្វាន់ 3 រូបចុងក្រោយ ពីប្រម៉ូសិនប្រើប្រាស់ LOLC Mobile ឈ្នះសាច់ប្រាក់!

ក្នុងរយៈពេលពីរខែនៃប្រម៉ូសិនចែកជូនសាច់ប្រាក់ដល់អ្នកប្រើប្រាស់ LOLC Mobile អិលអូអិលស៊ី បានរកឃើញអ្នកឈ្នះជាបន្តបន្ទាប់ចំនួន 6 នាក់រួចមកហើយ។ ជាលទ្ធផល សម្រាប់ខែចុងក្រោយនេះ យើងបានរកឃើញអ្នកឈ្នះចំនួន 3 នាក់បន្ថែមទៀតមានដូចជា៖

1. រង្វាន់ទឹកប្រាក់ 1,000,000 រៀល៖ បងប្រុស ប៊ូ ពោ

2. រង្វាន់ទឹកប្រាក់ 400,000 រៀល៖ ប្អូនស្រី ស៊ី លីតា

3. រង្វាន់ទឹកប្រាក់ 200,000 រៀល៖ បងស្រី អៀប ធារិទ្ធ

សូមបញ្ជាក់ផងដែរថា ទោះបីជាកម្មវិធីចែកជូនរង្វាន់សាច់ប្រាក់ ដល់អតិថិជនប្រើប្រាស់ LOLC Mobile ឈានមកដល់ទីបញ្ចប់ពិតមែន ប៉ុន្តែយើងក៏មានកម្មវិធីប្រម៉ូសិនផ្សេងៗទៀត ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ត្រៀមសម្រាប់ផ្តល់ជូនអតិថិជន និងអាជីវកររបស់ អិលអូអិលស៊ី ទាំងអស់។

អិលអូអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលគាំទ្រផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី កន្លងមក ជាពិសេសផ្តល់ការគាំទ្រយ៉ាងច្រើនកុះករមកកាន់កម្មវិធីផ្តល់ជូនដ៏ពិសេសនេះ។

LOLC Mobile ផ្តល់ជូនលោកអ្នកនូវមុខងារដ៏សម្បូរបែបជាច្រើន ស័ក្តិសមសម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃបានយ៉ាងងាយស្រួល រហ័ស និងសុវត្ថិភាព។ ដោយលោកអ្នកទទួលបានអត្រាការប្រាក់ខ្ពស់ 4% ក្នុងមួយឆ្នាំ និងកញ្ចប់ធានារ៉ាប់រងអាយុជីវិតរហូតដល់ 5,000 ដុល្លារ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដូចជា៖

  • គ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ
  • បង់ថ្លៃវិក្កយប័ត្រដូចជា ការបង់ថ្លៃទឹក ភ្លើង សំរាម
  • បញ្ចូលកាតទូរស័ព្ទគ្រប់ប្រព័ន្ធ
  • ទូទាត់ការចាយវាយផ្សេងៗនៅក្នុងស្រុក និងក្រៅប្រទេសដូចជា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម

សូមបន្តតាមដានបណ្តាញសង្គមផ្លូវការរបស់ អិលអូអិលស៊ី ដើម្បីទទួលបានព័ត៌មានអំពីកម្មវិធី។

Photo 1


Publish date: April 20 , 2026