Promotions
ប្រូម៉ូសិន
ភ្នំពេញ ៖ អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានបន្តដាក់ដំណើរការជាផ្លូវការនូវផលិតផលឥណទានថ្មីដំបូងគេបង្អស់«ឥណទានមាសកើនទ្រព្យ»នៅសាខាខណ្ឌមានជ័យ សង្កាត់មានជ័យទី២ រាជធានីភ្នំពេញ ក្រោមការចូលរួមដោយផ្ទាល់ពី លោកសុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គណៈគ្រប់គ្រង អិលអូអិលស៊ី និងមានការចូលរួមអបអរសាទរពីសំណាក់អតិថិជន ជាច្រើននាក់។
ឥណទានមាសកើនទ្រព្យ ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់លោកអ្នកដែលត្រូវការសាច់ប្រាក់បន្ទាន់ដោយប្រើប្រាស់គ្រឿងមាសរបស់លោកអ្នកដើម្បីទទួលបានកម្ចីពីគ្រឹះស្ថាន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ធានារក្សាទុកគ្រឿងមាសរបស់លោកអ្នកប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ជាមួយនឹងការអនុម័តកម្ចីលឿនរហ័សត្រឹមប្រមាណជាង១៥នាទីប៉ុណ្ណោះ ជាមួយអត្រាការប្រាក់សមរម្យបំផុត ព្រមទាំងផ្តល់នូវជម្រើសក្នុងការបង់សងត្រលប់តាមតម្រូវការរបស់លោកអ្នក។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានថ្លែងថា ឥណទានមាសកើនទ្រព្យ គឺជាផលិតផលឥណទានថ្មីរបស់ អិលអូអិលស៊ី និងលើកដំបូងគេបង្អស់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា ដែលបង្កើតឡើងសម្រាប់ជាដំណោះស្រាយចំពោះអតិថិជនដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ ដោយអាចស្នើកម្ចីយកទៅប្រើប្រាស់ក្នុងរយៈពេលត្រឹម ៦ខែ ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «អតិថិជនទាំងអស់សុទ្ធតែអាចស្នើឥណទានមាសកើនទ្រព្យ ដើម្បីទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់បន្ទាន់ ដោយទំហំឥណទានកម្ចីអាចទទួលបានរហូតដល់ ៧០% នៃតម្លៃមាសរបស់ខ្លួន ហើយថែមទាំងទទួលបានសេវាលាងសម្អាតគ្រឿងមាសដោយឥតគិតថ្លៃទៀតផង។ ជាលទ្ធផលក្រោយដាក់ដំណើរការជាប្រវត្តិសាស្ត្រលើកដំបូងកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ យើងទទួលបានការគាំទ្រពីអតិថិជនច្រើន និងមានកំណើនគួរឱ្យកត់សម្គាល់»។
ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួន អិលអូអិលស៊ី នឹងបន្តពង្រីកផលិតផលឥណទានថ្មីនេះឱ្យបានកាន់តែទូលាយនៅគ្រប់សាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត/ក្រុងនៅទូទាំងប្រទេសផងដែរ។
សូមជម្រាបថា ឥណទានមាសកើនទ្រព្យផ្ដល់ជូនអតិថិជននូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជាអាចទទួលបានសាច់ប្រាក់លឿនរហ័ស ក្រោមការវាយតម្លៃមាសប្រកបដោយតម្លាភាពផ្អែកលើតម្លៃទីផ្សារប្រចាំថ្ងៃ និងអាចស្នើសុំបន្ថែមសាច់ប្រាក់ដោយផ្អែកលើតម្លៃទីផ្សារមាសជាក់ស្តែង ហើយលោកអ្នកអាចបង់ផ្តាច់ ឬបង់រំលោះដើមមុនពេលកំណត់ពេលណាក៏បាន ដោយមិនមានពិន័យឡើយ។
ដោយឡែក ចំពោះលក្ខខណ្ឌ ដើម្បីស្នើសុំឥណទានមាសកើនទ្រព្យ តម្រូវឱ្យអតិថិជន មានអាយុពី ១៨ ដល់ ៦៥ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនសញ្ជាតិខ្មែរ។ ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចី រួមមាន មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក ៦,៧ រហូតដល់ទឹក ១០ (១៦ ការ៉ាត់ ដល់ ២៤ ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច ១ជី (៣,៧៥ ក្រាម) ក្នុងមួយគ្រឿងមាស។
LOLC (Cambodia) Plc. has been serving Cambodian public and society for over 32 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved