អិលអូអិលស៊ី (ខេមបូឌា) រួមចំណែកលើកកម្ពស់ជីវភាពគ្រួសាររបស់បងស្រី ម៉ែន សារឿន និងប្រជាកសិករផ្សេងទៀត

អស់រយៈពេលប្រមាណជា ៦ឆ្នាំ មកហើយ ដែលបងស្រី ម៉ែន សារឿន បានប្រកបមុខរបរជាអ្នកដាំដុះដំណាំស្វាយចន្ទី និងដំឡូងមី ដែលមានទីលំនៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។ មុខរបរកសិកម្មទាំងពីរនេះ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់គាត់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដើម្បីពង្រីក និងអភិវឌ្ឍមុខរបរកសិកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ បងស្រី សារឿន និងស្វាមី បាន ស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុពីដៃគូហិរញ្ញវត្ថុ ដែលជាទីទុកចិត្ត ហើយគាត់ក៏បានជ្រើសរើស អិលអូអិលស៊ី (LOLC)។

នៅឆ្នាំ២០១៨ បងស្រីបានស្នើសុំប្រាក់កម្ចីលើកដំបូង សម្រាប់ទិញកូនស្វាយចន្ទីបន្ថែមក្នុងគោលបំណងពង្រីកការដាំដុះដំណាំរបស់គាត់។ បន្ទាប់ពីបានបង់ផ្តាច់កម្ចី នៅឆ្នាំ២០១៩ ជាមួយនឹងប្រវត្តិឥណទានល្អ និងការយល់ដឹងពីការប្រើប្រាស់ដើមទុនប្រកបដោយទំនួលខុសត្រូវ បងស្រីបានស្នើសុំប្រាក់កម្ចីមួយចំនួនទៀត យកទៅទិញដីចម្ការ និងដីស្រែបន្ថែម ដើម្បីបង្កើនផ្ទៃដីដាំដុះលើដំណាំស្វាយចន្ទី និងដំឡូងមីដើម្បីបង្កើនប្រាក់ចំណូលបន្ថែមពីមុខរបរនេះ។

ក្រោយពីទទួលបានលទ្ធផលល្អពីការប្រើប្រាស់ប្រាក់កម្ចីទាំងពីរលើកខាងលើ នៅឆ្នាំ២០២១ បងស្រីបានស្នើប្រាក់កម្ចីបន្ថែមទៀត ដើម្បីទិញចម្ការស្វាយចន្ទីបន្ថែម និងទិញសម្ភារកសិកម្មផ្សេងៗសម្រាប់ថែទាំ និងពង្រឹងគុណភាពដំណាំរបស់គាត់។ បន្ទាប់មក នៅឆ្នាំ២០២៤ បងស្រីបានស្នើសុំប្រាក់កម្ចីជាបន្តបន្ទាប់សម្រាប់ទិញជីកសិកម្ម និងទិញដីចម្ការបន្ថែម និងបន្តពង្រីកការដាំដុះ។

បងស្រី ម៉ែន សារឿន បានចែករំលែកថា ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ពិតជាបានជួយឱ្យជីវភាពគ្រួសាររបស់បងស្រី រីកចម្រើនពិតប្រាកដមែន តាមរយៈការពង្រីកមុខរបរកសិកម្មដោយបានបង្កើនទិន្នផល និងការទទួលបានប្រាក់ចំណូលគួរជាទីគាប់ចិត្ត។ តាមរយៈការប្រើប្រាស់ប្រាក់កម្ចីស្របតាមគោលបំណង និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ បងស្រីអាចអភិវឌ្ឍមុខរបរកសិកម្ម និងលើកកម្ពស់ជីវភាពគ្រួសារបានកាន់តែប្រសើរ។



Publish date: August 21 , 2026