វត្តមាន«ឥណទានមាសកើនទ្រព្យ» សាខាខណ្ឌ៧មករា-សង្កាត់វាលវង់ ត្រៀមផ្តល់ដំណោះស្រាយសាច់ប្រាក់បន្ទាន់ដល់អតិថិជនតាមរយៈការទទួលយកគ្រឿងមាស ឬផ្លាកទីនជាទ្រព្យធានាស្នើកម្ចី

ភ្នំពេញថ្ងៃទី17 ខែមិថុនា ឆ្នាំ2026៖ ក្នុងគោលបំណងពង្រីកវិសាលភាពសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែខិតជិតដល់អតិថិជន អិលអូអិលស៊ី បានរៀបចំ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខា ខណ្ឌ 7មករា-សង្កាត់វាលវង់ ដើម្បីផ្ដល់ជាដំណោះស្រាយសាច់ប្រាក់រហ័ស និងមានសុវត្ថិភាពបំផុតជូនដល់បងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី17 ខែមិថុនា ឆ្នាំ2026 នេះតទៅ។

បើតាមលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានមានប្រសាសន៍ថា៖ «អតិថិជនអាចប្រើប្រាស់គ្រឿងមាស ឬផ្លាកទីនធ្វើជាទ្រព្យធានាក្នុងការស្នើកម្ចី ដែលមានរយៈពេលឥណទាន រហូតដល់ 6ខែ តាមតម្រូវការអតិថិជន ជាមួយនឹងអត្ថប្រយោជន៍ពិសេសៗដូចជា៖ អត្រាការប្រាក់សមរម្យ ទទួលបានសាច់ប្រាក់រហ័ស ទំនុកចិត្ត និងធានាសុវត្ថិភាពខ្ពស់ លើគ្រឿងមាសរបស់អតិថិជន»។

លោកបានបន្ថែមថា នេះជាសាខាទី6 ហើយដែល អិលអូអិលស៊ី បានដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» រួមមាន៖ ការិយាល័យប្រតិបត្តិការ, សាខាខណ្ឌមានជ័យ-សង្កាត់ស្ទឹងមានជ័យ2, សាខាស្រុកបាទី ត្រពាំងសាប, សាខាខេត្តកំពត, សាខាខេត្តកណ្តាល,សាខាខណ្ឌ 7មករា-សង្កាត់វាលវង់ និង 4សាខាទៀត ត្រៀមដាក់ដំណើរការឆាប់ៗនេះ។

«ឥណទានមាសកើនទ្រព្យ» បង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុបន្ទាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មិនថាជាតម្រូវការទុនពង្រីកអាជីវកម្ម ការបង់ថ្លៃសិក្សារបស់កូនៗ ឬការចំណាយលើបញ្ហាសុខភាពដែលមិនបានគ្រោងទុកនោះទេ។ អតិថិជន អាចដោះស្រាយបញ្ហាសាច់ប្រាក់បានភ្លាមៗដោយមិនចាំបាច់លក់ទ្រព្យសម្បត្តិដែលខំសន្សំ តាមរយៈការដាក់គ្រឿងមាស និងផ្លាកទីនជាទ្រព្យធានា។ ចំណុចពិសេសដែលធ្វើឱ្យផលិតផលនេះលេចធ្លោនោះគឺការលុបបំបាត់រាល់ភាពស្មុគស្មាញរាល់ពេលស្នើកម្ចីដោយផ្តល់ជូននូវសាច់ប្រាក់បង្វិលភ្លាមៗជូនអតិថិជនក្នុងរយៈពេលត្រឹមតែ 15នាទីប៉ុណ្ណោះ។

ដើម្បីស្នើសុំ ឥណទានមាសកើនទ្រព្យ តម្រូវឱ្យអតិជនជានីតិជនមានអាយុពី 18 ដល់ 65ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណ និង/ឬ លិខិតឆ្លងដែនសញ្ជាតិខ្មែរ។ ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចី មានមាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក 10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម) ក្នុងមួយគ្រឿងមាស។

អិលអូអិលស៊ី គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប និងប្រកបដោយទំនុកចិត្ត។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 991 991/014 991 991/096 3 991 991/031 3 991 991៕


Publish date: June 17, 2026