ប្រូម៉ូសិន
ប្រូម៉ូសិន
តើលោកអ្នកកំពុងមានទម្លាប់សន្សំប្រាក់ ឬកំពុងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតមែនទេ? អិលអូអិលស៊ី សូមណែនាំផលិតផលសន្សំថ្មីស្រឡាង “គណនីសន្សំតាមផែនការ” ដែលត្រូវបានរចនាឡើងដើម្បីជួយអតិថិជនគ្រប់រូប សម្រេចគោលដៅហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព តាមរយៈការសន្សំប្រាក់ដែលមានភាពបត់បែនទៅតាមលំហូរសាច់ប្រាក់របស់អតិថិជនជាក់ស្តែង។
“គណនីសន្សំតាមផែនការ” មានភាពខុសប្លែកពីគណនីសន្សំដទៃ ដែលអនុញ្ញាតឱ្យលោកអ្នកដាក់ប្រាក់សន្សំបានបន្តបន្ទាប់ ដោយមិនចាំបាច់ដាក់តែម្តងក្នុងចំនួនធំ និងរយៈពេលកំណត់ណាមួយនោះទេ។ គណនីនេះសមស្របសម្រាប់គោលដៅផ្សេងៗ ដូចជាការសន្សំសម្រាប់ ការទិញផ្ទះ ឬរថយន្ត សន្សំសម្រាប់ការសិក្សារបស់កូនៗ ចាប់ផ្តើមអាជីវកម្ម ឬការគម្រោងដំណើរកម្សាន្តជាដើម។
ជាមួយ “គណនីសន្សំតាមផែនការ” អតិថិជនអាចចាប់ផ្តើមសន្សំបានចាប់ពីត្រឹមតែ 10 ដុល្លារ និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
បញ្ជាក់៖ ដើម្បីអាចទទួលបានអត្រាការប្រាក់ដំឡើងទៅតាមឆ្នាំនីមួយៗ អតិថិជនត្រូវដាក់ប្រាក់ចូលក្នុងគណនីសន្សំតាមផែនការ 12ខែ (ជាប់ៗគ្នា)។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍បើក “គណនីសន្សំតាមផែនការ” អាចអញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង៣២ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សុវត្ថិភាពសេវាកម្មពត៌មាន
ការរក្សាការសម្ងាត់ព័ត៌មាន
|
|
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved