អិលអូអិលស៊ី បោះផ្សាយលក់សញ្ញាបណ្ណចីរភាពជាផ្លូវការ

ដោយមានជំនួយពី ក្រុមហ៊ុនមូលបត្រ យាន់តា (ខេមបូឌា) ម.ក (“ក្រុមហ៊ុន យាន់តា”) ដែលជាទីប្រឹក្សានាំមុខ (“គ្រឹះស្ថាន”) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនអំពីការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពរបស់គ្រឹះស្ថាន ក្នុងទំហំទឹកប្រាក់សរុបចំនួន ២០០ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៥០ លានដុល្លារអាមេរិក) ដែលទទួលបានការអនុម័តពីនិយ័តករមូលបត្រកម្ពុជា ("ន.ម.ក.") កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ និងគ្រោងនឹងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ("ផ.ម.ក.")។ 

ការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពចាប់ផ្តើមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦។ សូមចុចទីនេះ ដើម្បីអានព័ត៌មានលម្អិតអំពីសេចក្តីជូនដំណឹងស្តីពីការធ្វើបរិវិសកម្ម។




Publish date: August 07 , 2026