ប្រូម៉ូសិន
ប្រូម៉ូសិន
ភ្នំពេញ៖ អិលអូអិលស៊ី (LOLC) មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី» ជូនដល់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ ចំនួន ៨២ នាក់ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ និស្សិតបានទទួលចំណេះដឹងជាក់ស្តែងអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនក្នុងយុគសម័យឌីជីថល រួមមានការសន្សំប្រាក់ ការគ្រប់គ្រងចំណូល និងចំណាយ មូលដ្ឋានគ្រឹះនៃការវិនិយោគ និងវិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ហិរញ្ញវត្ថុតាមអនឡាញ។
ទន្ទឹមនឹងនេះ ក្រុមការងារ អិលអូអិលស៊ី ក៏បានចែករំលែកអំពីគន្លឹះក្នុងការត្រៀមខ្លួនសម្រាប់ការសម្ភាស និងឱកាសការងារក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីជួយឱ្យនិស្សិតមានភាពជឿជាក់ និងត្រៀមខ្លួនបានកាន់តែល្អប្រសើរសម្រាប់ទីផ្សារការងារនាពេលអនាគត។
អិលអូអិលស៊ី (LOLC) បន្តប្តេជ្ញាចិត្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីរួមចំណែកកសាងអនាគតប្រកបដោយចីរភាពសម្រាប់សង្គមកម្ពុជា។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង៣២ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សុវត្ថិភាពសេវាកម្មពត៌មាន
ការរក្សាការសម្ងាត់ព័ត៌មាន
|
|
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved