ប្រូម៉ូសិន
ប្រូម៉ូសិន
ភ្នំពេញ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ – អិលអូអិលស៊ី (ខេមបូឌា) បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់និស្សិតនៃសាកលវិទ្យាល័យ បៀល ប្រាយ ក្រោមប្រធានបទ «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី» ក្នុងគោលបំណងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់ការយល់ដឹងអំពីឱកាសការងារក្នុងវិស័យហិរញ្ញវត្ថុដល់យុវជន។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ បៀល ប្រាយ ចំនួន ៧៨នាក់ ដែលបានទទួលចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីបង្កើនចំណេះដឹងបន្ថែមក្រៅពីការសិក្សាក្នុងថ្នាក់រៀន។ ក្នុងអំឡុងពេលបណ្តុះបណ្តាល និស្សិតបានទទួលចំណេះដឹងជាក់ស្តែងអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន រួមមាន ការយល់ដឹងពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុនៅក្នុងយុគសម័យឌីជីថល ការគ្រប់គ្រងចំណូល និងចំណាយផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ការបង្កើតទម្លាប់សន្សំប្រាក់ឱ្យបានល្អ ការស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការវិនិយោគ ព្រមទាំងការយល់ដឹង និងវិធីការពារខ្លួនពីការបោកប្រាស់ហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ។
ជាផ្នែកមួយនៃកម្មវិធីនេះ អិលអូអិលស៊ី ក៏បានណែនាំអំពីឱកាសការងារជាច្រើននៅក្នុងស្ថាប័ន ដោយចែករំលែកព័ត៌មានអំពីវប្បធម៌ការងារ កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈ ឱកាសកម្មសិក្សា និងផ្លូវឆ្ពោះទៅរកអាជីពការងារក្នុងវិស័យហិរញ្ញវត្ថុ។ កម្មវិធីនេះបានលើកទឹកចិត្តដល់និស្សិតឱ្យត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត តាមរយៈការអភិវឌ្ឍជំនាញ ចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈដែលចាំបាច់។
តាមរយៈសកម្មភាពនេះ អិលអូអិលស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់យុវជន និងគាំទ្រការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ។ តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានអប់រំនានា អិលអូអិលស៊ី បន្តរួមចំណែកក្នុងការកសាងយុវជនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានជំនាញ និងមានសមត្ថភាព ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាប្រកបដោយចីរភាព។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង៣២ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សុវត្ថិភាពសេវាកម្មពត៌មាន
ការរក្សាការសម្ងាត់ព័ត៌មាន
|
|
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved