ប្រូម៉ូសិន
ប្រូម៉ូសិន
ខេត្តមណ្ឌលគិរី – អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ស្តីពី “តំបន់ការពារធម្មជាតិ និងការប្រើប្រាស់កម្មវិធីព័ត៌មានភូមិសាស្រ្ត (GIS) ដើម្បីកំណត់តំបន់ការពារធម្មជាតិ” ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងពង្រឹងសមត្ថភាពបុគ្គលិកឱ្យយល់ដឹងអំពីតំបន់ការពារធម្មជាតិ និងដើម្បីចៀសវាងដល់ការផ្កល់ឥណទានដែលប៉ះពាល់ដល់តំបន់ការពារធម្មជាតិទាំងនោះ ព្រមទាំងធានាឱ្យបាននូវការអនុលោមតាមគោលការណ៍ការពារបរិស្ថាន និងសង្គមជាដើម។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានផ្ដល់ជូនដល់បុគ្គលិករបស់ អិលអូអិលស៊ី (LOLC) ដែលពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងត្រូវបានសម្របសម្រួលដោយអ្នកជំនាញពី អង្គការសហគមអភិរក្សសត្វព្រៃ (Wildlife Conservation Society-WCS)។ តាមរយៈការសិក្សាក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែងនៅទីតាំងផ្ទាល់ បុគ្គលិកបានអនុវត្តការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS) និងផែនទីតំបន់ការពារធម្មជាតិ តាមរយៈកម្មវិធីឌីជីថល ដើម្បីជាជំនួយបន្ថែមឱ្យបុគ្គលិកពាក់ព័ន្ធទាំងអស់ងាយស្រួលកំណត់អត្តសញ្ញាណទីតាំងដោយផ្អែកលើ GPS និងមិនចាំបាច់មានអ៊ីនធឺណិត។
ទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី (LOLC) ក្នុងការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយចីរភាព និងការបង្កើនសមត្ថភាពបុគ្គលិក ក្នុងការផ្ដល់ឥណទានប្រកបដោយទំនួលខុសត្រូវ ក្នុងគោលបំណងផ្ដល់ឥណទានប្រកបដោយទំនួលខុសត្រូវ ស្របតាមគោលការណ៍ការពារបរិស្ថាន និងសង្គម។ ហើយ អិលអូអិលស៊ី (LOLC) នៅតែបន្តប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការងារសង្គម ក៏ដូចជាការការពារបរិស្ថាន។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង៣២ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សុវត្ថិភាពសេវាកម្មពត៌មាន
ការរក្សាការសម្ងាត់ព័ត៌មាន
|
|
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved