អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ប្រកាសបោះផ្សាយលក់ «សញ្ញាបណ្ណចីរភាព» ជាផ្លូវការ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍគម្រោងបៃតង និងសង្គមនៅកម្ពុជា

Bond Overview
LOLC Image

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបោះផ្សាយលក់ «សញ្ញាបណ្ណចីរភាព (Sustainability Bonds)» ជាផ្លូវការ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកប្រភពហិរញ្ញប្បទានប្រកបដោយចីរភាពនៅកម្ពុជា។

ជាមួយបទពិសោធន៍ជាង ៣០ ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងផលប័ត្រឥណទានសរុប ១,៣៧ ប៊ីលានដុល្លារអាមេរិក អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានមោទនភាពក្នុងការបោះផ្សាយលក់ «សញ្ញាបណ្ណចីរភាព» ជាផ្លូវការ។ វិនិយោគិននឹងទទួលបានផលចំណេញជាមួយនឹងអត្រាការប្រាក់ថេរ ៧.០០% ក្នុងមួយឆ្នាំ ព្រមទាំងរួមចំណែកគាំទ្រដល់គម្រោងបៃតង និងសង្គមនៅកម្ពុជាផងដែរ。

ព័ត៌មានសង្ខេបអំពីសញ្ញាបណ្ណ៖
➢   សញ្ញាបណ្ណមានអាទិភាពខ្ពស់ មិនមានបុគ្គលធានា
  • តម្លៃចារឹក៖ ១០០,០០០ រៀល ឬ ២៥ ដុល្លារអាមេរិក/ឯកតា
  • រយៈពេល៖ ៥ ឆ្នាំ
  • វិនិយោគអប្បបរមា៖ ៤០ លានរៀល ឬ ១០,០០០ ដុល្លារអាមេរិក
➢   សញ្ញាបណ្ណមានបុគ្គលធានាដោយស្ថាប័ន ស.ធ.ក.
  • សម្រាប់វិនិយោគិនស្ថាប័ន
  • អត្រាការប្រាក់៖ ថេរ ៥.៧៥% ក្នុងមួយឆ្នាំ
  • ធានា ១០០% ដោយស.ធ.ក.
  • វិនិយោគអប្បបរមា៖ ២ ពាន់លានរៀល ឬ ៥០០,០០០ ដុល្លារអាមេរិក

ការវិនិយោគរបស់អ្នកទៅលើសញ្ញាបណ្ណចីរភាព គឺមានន័យថាអ្នកបានផ្តល់នូវមូលនិធិដោយផ្ទាល់ដល់គម្រោងបៃតង និងសង្គមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានផ្ទៀងផ្ទាត់ និងទទួលបានពិន្ទុគុណភាពចីរភាពល្អ (SQS3) ដោយស្ថាប័ន Moody’s។

វិនិយោគថ្ងៃនេះ ដើម្បីទទួលបានផលចំណេញ និងរួមចំណែកកសាងអនាគតប្រកបដោយចីរភាពសម្រាប់កម្ពុជា។

ទំនាក់ទំនងមកកាន់៖ 012 332 291 / 092 777 309


Publish date: July 14 , 2026