អិលអូអិលស៊ី ចូលរួមចំណែកជំរុញការរីកលូតលាស់នៃអាជីវកម្មខ្នាតតូច និងលើកកម្ពស់ជីវភាពឱ្យមានភាពប្រសើរឡើង

“ខ្ញុំសូមអរគុណដល់ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើជាដើមទុន និងការប្រឹក្សាផ្នែកហិរញ្ញវត្ថុមកកាន់រូបខ្ញុំ ដែលបានជួយឱ្យខ្ញុំអាចគ្រប់គ្រងសាច់ប្រាក់បានត្រឹមត្រូវ និងអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់” នេះជាការលើកឡើងរបស់ ប្អូនស្រី ផៃ លាក់ អាជីវករលក់សម្លៀកបំពាក់ និងគ្រឿងក្រអូប នៅភូមិកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អស់រយៈពេលជាង ១០ឆ្នាំមកនេះ ប្អូនស្រី លាក់ បានខិតខំប្រកបរបរលក់ទំនិញចម្រុះ រួមមានសម្លៀកបំពាក់ គ្រឿងក្រអូប និងអីវ៉ាន់ចាប់ហួយបន្តិចបន្ទួច។ លើសពីនេះ ប្អូនស្រីក៏មានមុខរបរចិញ្ចឹមជ្រូកផងដែរ។ ដោយសារកត្តាភូមិសាស្ត្រអំណោយផលព្រោះទីតាំងស្ថិតនៅឆ្ងាយពីផ្សារ បានធ្វើឱ្យ អាជីវកម្មរបស់ប្អូនស្រី ទទួលការគាំទ្រពីសំណាក់អតិថិជនជាច្រើនក្នុងតំបន់នោះ។

ដើម្បីបំពេញតម្រូវការអតិថិជនឱ្យកាន់តែល្អប្រសើរ ប្អូនស្រី លាក់ បានសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដំបូងពី អិលអូអិលស៊ី (LOLC) នៅក្នុងឆ្នាំ ២០១៨ ក្នុងគោលបំណងបន្ថែមដើមទុន ទិញទំនិញចូលស្តុកដូចជាសម្លៀកបំពាក់ គ្រឿងក្រអូប និងអីវ៉ាន់ចាប់ហួយ។ បន្ទាប់ពីឃើញភាពរីកចម្រើន និងដំណើរការអាជីវកម្មកាន់តែល្អប្រសើរ ប្អូនស្រី បានបន្តប្រើប្រាស់ប្រាក់កម្ចីវគ្គបន្តបន្ទាប់ ដើម្បីអភិវឌ្ឍអាជីវកម្មរហូតមកដល់បច្ចុប្បន្ននេះ។

តាមរយៈការប្រើប្រាស់ប្រាក់កម្ចីយ៉ាងមានប្រសិទ្ធភាព បានធ្វើឱ្យប្អូនស្រី ផៃ លាក់ មានទំនុកចិត្តមកលើ អិលអូអិលស៊ី (LOLC) កាន់តែខ្លាំង ព្រោះជំនួយផ្នែកហិរញ្ញវត្ថុ តាមរយៈប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) នេះហើយ បានជួយឱ្យអាជីវកម្មរបស់ប្អូនស្រីរីកចម្រើន អាចបំពេញតម្រូវការអតិថិជនបានល្អប្រសើរ ហើយថែមទាំងជួយបង្កើនប្រាក់ចំណូល និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។



Publish date: May 29 , 2026