អិលអូអិលស៊ី ជួយជ្រោមជ្រែងឱ្យអាជីវកម្មគ្រប់កម្រិតរីកចម្រើន និងទទួលបានជោគជ័យ

ស្ថិតនៅភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត មានបងស្រីម្នាក់ឈ្មោះ ស៊ន ហាន មានមុខរបរជាអ្នកចិញ្ចឹមចង្រិត បានផ្លាស់ប្តូរជីវភាពរស់នៅរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងតាមរយៈការប្តេជ្ញាចិត្ត និងការប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) យ៉ាងឆ្លាតវៃក្នុងការពង្រីកមុខរបរចិញ្ចឹមចង្រិតនេះ។

អស់រយៈពេលជាង ១០ឆ្នាំ មកនេះ បងស្រី ហាន បានសន្សំបទពិសោធន៍ជាច្រើនរបស់ខ្លួនក្នុងការប្រកបមុខរបរនេះ ទោះបីជាមានឧបសគ្គមួយចំនួនក៏ដោយក៏បងស្រីនៅតែប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យអាជីវកម្មរបស់គាត់ទទួលបានភាពជោគជ័យរហូតមកដល់បច្ចុប្បន្ន។

មុនពេលប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) បងស្រី ហាន ជាអ្នកចិញ្ចឹមចង្រិតខ្នាតតូចម្នាក់ ដែលមុខរបរនេះបានផ្ដល់មកគាត់ត្រឹមតែប្រាក់ចំណូលបន្តិចបន្តួចប៉ុណ្ណោះ។ ក្រោយមកបន្ទាប់ពីបានស្គាល់ និងក្លាយជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) បងស្រីបានស្នើសុំកម្ចីវគ្គទី១ ចំនួន ១០.៤០០.០០០ រៀល នៅឆ្នាំ២០២០ ដើម្បីទិញសម្បុកចង្រិតបន្ថែម និងប្រាក់កម្ចីមួយចំណែកទៀត បងស្រីក៏បានយកទៅទិញម៉ូតូ ១ គ្រឿងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។

ព្រោះតែភាពឧស្សាហ៍ព្យាយាម និងការគ្រប់គ្រងអាជីវកម្មយ៉ាងមានប្រសិទ្ធភាព បានធ្វើឱ្យមុខរបររបស់បងស្រី ហាន រីកចម្រើនកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។ ដោយមើលឃើញពីការរីកចម្រើននេះ បងស្រី បានប្រើប្រាស់ប្រាក់កម្ចីវគ្គទី២ ចំនួន ១៧.០០០ ដុល្លារ នៅឆ្នាំ ២០២២ និងប្រាក់កម្ចីវគ្គទី៣ ចំនួន ២៨.៥០០ ដុល្លារ នៅឆ្នាំ២០២៦ ដើម្បីបន្តពង្រីកទីតាំងចិញ្ចឹម និងបង្កើនការចិញ្ចឹមចង្រិតឱ្យបានច្រើនជាងមុន។ បន្ថែមពីនេះ បងស្រី ក៏វិនិយោគទៅលើការទិញដីបានចំនួនពីរកន្លែងសម្រាប់ប្រើប្រាស់នាពេលអនាគតទៀតផងដែរ។

បងស្រី ហាន ក៏បានថ្លែងអំណរគុណដល់ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់ផលិតផលប្រាក់កម្ចីដែលមានលក្ខខណ្ឌសមរម្យ និងមានសេវាកម្មល្អ ក្នុងការគាំទ្រដល់ការពង្រីកអាជីវកម្ម និងជួយឱ្យជីវភាពរបស់គាត់ និងគ្រួសារកាន់តែល្អប្រសើរ។



Publish date: May 22 , 2026