ជ្រើសរើសដៃគូហិរញ្ញវត្ថុដ៏ត្រឹមត្រូវ នាំមកនូវការរីកចម្រើន! ជាក់ស្តែង តាមរយៈការគាំទ្រពី អិលអូអិលស៊ី អ្នកស្រី សាន ជឿន បានពង្រីកដីដាំដំឡូងមី បង្កើនទិន្នផលស្វាយចន្ទី និងបង្កើនប្រភពចំណូលច្រើនផ្លូវ

បងស្រី សាន ជឿន និងស្វាមី មានទីលំនៅស្ថិតនៅភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាមរយៈការប្រើប្រាស់កម្ចីចំគោលដៅ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព គួបផ្សំនឹងការខិតខំប្រឹងប្រែងក្នុងការប្រកបមុខរបរ បងស្រី និងក្រុមគ្រួសារ មានជីវភាពកាន់តែប្រសើរឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន បងស្រី និងក្រុមគ្រួសារមានអាជីវកម្មច្រើននៅក្នុងដៃរួមមាន ហាងលក់គុយទាវ និងស៊ុប លក់សាច់ជ្រូកបោះដុំ និងលក់រាយ ព្រមទាំងជាអ្នកដាំដុះដំណាំដំឡូងមី និងស្វាយចន្ទីថែមទៀតផង។

បងស្រី សាន ជឿន បានសម្រេចចិត្តជ្រើសរើស អិលអូអិលស៊ី (LOLC) ជាដៃគូហិរញ្ញវត្ថុដ៏សំខាន់មួយក្នុងការគាំទ្រការធ្វើកសិកម្ម និងវិនិយោគលើអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧មក សម្រាប់ទិញដីចម្ការបន្ថែមចំនួន ២ហិកតា ដើម្បីដាំដំឡូងមី ជាមួយនឹងប្រាក់កម្ចីវគ្គទី១ ចំនួន ១២.០០០.០០០ រៀល។ បន្ទាប់មក នៅឆ្នាំ២០២៤ បងស្រី ជឿន បានប្រើប្រាស់កម្ចីវគ្គទី២ ចំនួន ២៨.០០០.០០០ រៀល សម្រាប់ទិញជីកសិកម្ម ក៏ដូចជាទិញដើមដំឡូងមីបន្ថែម ដើម្បីពង្រីកការដាំដុះលើផ្ទៃដីចំនួន ៨ ហិកតារបស់គាត់។

នៅឆ្នាំ២០២៥ បងស្រី ជឿន បានបន្តប្រើប្រាស់កម្ចីវគ្គទី៣ ចំនួន ៤០.០០០.០០០ រៀល សម្រាប់ទិញជី និងថ្នាំបាញ់ដំណាំស្វាយចន្ទី និងដំឡូងមីរបស់គាត់ ព្រមទាំងពង្រីកការដាំដុះបន្ថែម ដើម្បីបង្កើនប្រភពចំណូល។ រហូតមកដល់ឆ្នាំ២០២៦នេះ ដោយមើលឃើញពីកំណើនជាបន្តបន្ទាប់នៃមុខរបររបស់ខ្លួន បងស្រី បានប្រើប្រាស់កម្ចីវគ្គទី៤ចំនួន ៨០.០០០.០០០ រៀល ដើម្បីពង្រីកមុខរបរលក់គុយទាវ និងស៊ុប ពង្រីកការលក់សាច់ជ្រូកបោះដុំ និងលក់រាយ ព្រមទាំងទិញត្រាក់ទ័រមួយគ្រឿងសម្រាប់ជួយសម្រួលដល់ការងារកសិកម្មរបស់គាត់ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

សព្វថ្ងៃ មុខរបររបស់ បងស្រី សាន ជឿន ទទួលបានការរីកចម្រើន និងមានប្រាក់ចំណូលប្រកបដោយស្ថិរភាព ដែលអាចទ្រទ្រង់ជីវភាពគ្រួសារ និងបន្តអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើននាពេលអនាគត។ បងស្រី ជឿន មានសុទិដ្ឋិនិយមថា ការជ្រើសរើស អិលអូអិលស៊ី (LOLC) ជាដៃគូហិរញ្ញវត្ថុ ពិតជាបានជួយគាំទ្រអាជីវកម្មរបស់គាត់ឱ្យមានការរីកចម្រើន និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសាររបស់គាត់ឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។



Publish date: June 26 , 2026