ប្រភពទុនសមស្រប ជួយកសិករពង្រីកការដាំដុះ និងលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរ

ជាមួយនឹងបទពិសោធន៍រយៈពេលជាង ១៥ឆ្នាំ ក្នុងវិស័យកសិកម្ម រួមជាមួយនឹងការខិតខំប្រឹងប្រែងអនុវត្តបច្ចេកទេសដាំដុះ និងថែទាំដំណាំបានយ៉ាងយកចិត្តទុកដាក់ គួបផ្សំនឹងដើមទុនបន្ថែមពី អិលអូអិលស៊ី (LOLC) បានផ្តល់ឱកាសឱ្យបងប្រុស ណយ សារឿប អាចបង្កើនប្រភពចំណូលដ៏រឹងមាំសម្រាប់គ្រួសាររបស់គាត់គួរឱ្យកត់សម្គាល់។

ស្ថិតក្នុងវ័យ ៤៥ឆ្នាំ បងប្រុស ណយ សារឿប គឺជាកសិករដាំដុះដំណាំស្វាយចន្ទី ដំឡូងមី និងសណ្តែកសៀង ដែលមានទីតាំងស្ថិតនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ កន្លងមក បងប្រុស បានឆ្លងកាត់បញ្ហាប្រឈមជាច្រើនក្នុងការពង្រីកការដាំដុះ ជាពិសេសបញ្ហាប្រឈមដូចជាកង្វះខាតដើមទុនសម្រាប់ថែទាំដំណាំរបស់គាត់ជាដើម។

ដោយមើលឃើញពីតម្រូវការជាក់ស្តែង បងប្រុស សារឿប បានប្រើប្រាស់ប្រាក់កម្ចីជាបន្តបន្ទាប់ពី អិលអូអិលស៊ី។ ប្រាក់កម្ចីដំបូងនៅក្នុងឆ្នាំ២០២២ ត្រូវបានប្រើប្រាស់សម្រាប់ទិញពូជស្វាយចន្ទី និងជីកសិកម្មដើម្បីបង្កើនទិន្នផល។ នៅឆ្នាំ២០២៤ បងប្រុសបានស្នើសុំប្រាក់កម្ចីលើកទី២ សម្រាប់បន្ថែមដើមទុនទិញពូជស្វាយចន្ទី ដំឡូងមី សណ្តែកសៀង និងសម្ភារកសិកម្មដើម្បីពង្រីការដាំដុះបន្ថែម។ ហើយក្នុងឆ្នាំ២០២៦ នេះប្រាក់កម្ចីលើកទី៣ ត្រូវបានប្រើសម្រាប់ទិញដីកសិកម្មបន្ថែម ក្នុងគោលបំណងពង្រីកផ្ទៃដីដាំដុះ និងទិញជីជំនួយការចេញផ្កា និងផ្លែ ដើម្បីបង្កើនគុណភាពដំណាំ និងទិន្នផល។

តាមរយៈការប្រើប្រាស់ប្រាក់កម្ចីទាំង ៣វគ្គពី អិលអូអិលស៊ី ស្របតម្រូវការចម្បងរបស់គាត់ គួបផ្សំនឹងការប្រើប្រាស់ប្រាក់កម្ចីបានច្បាស់លាស់ បងប្រុស ណយ សារឿប អាចបង្កើនសមត្ថភាពផលិតកម្ម ពង្រីកផ្ទៃដីកសិកម្ម និងបានបង្កើនទិន្នផលពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកោតសរសើរ។

ការរីកចម្រើននៃមុខរបរកសិកម្មនេះ ក៏បានចូលរួមចំណែកធ្វើឱ្យជីវភាពគ្រួសាររបស់បងប្រុសមានភាពប្រសើរឡើង និងមានលទ្ធភាពរៀបចំផែនការអភិវឌ្ឍមុខរបររបស់ខ្លួនឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។ ការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ និងការមានទំនួលខុសត្រូវលើមុខរបររបស់ខ្លួន បានក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការរីកចម្រើន។



Publish date: September 25 , 2026