អិលអូអិលស៊ី សាខាខណ្ឌសែនសុខ ក្លាយជាទីតាំងថ្មីបន្ទាប់នៅក្នុងទីក្រុងភ្នំពេញ ដែលដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» សម្រាប់ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរហ័សដល់អតិថិជន

ភ្នំពេញ ថ្ងៃទី03 ខែកក្កដា ឆ្នាំ2026៖ ៖ ផលិតផល «ឥណទានមាសកើនទ្រព្យ» របស់ អិលអូអិលស៊ី បានដាក់ដំណើរការជាផ្លូវការហើយនៅ សាខាខណ្ឌសែនសុខ ដែលសាខាទី 8 មានទីតាំងស្ថិតនៅ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី03 ខែកក្កដា ឆ្នាំ2026 នេះតទៅ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Brindley De Zylva ប្រធានក្រុមប្រឹក្សាភិបាល និងលោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយ ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក អិលអូអិលស៊ី និងអតិថិជនជាច្រើននាក់។

លោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយ អិលអូអិលស៊ី បានមានប្រសាសន៍ថា «គ្រឿងមាសមិនគួរត្រឹមតែជាគ្រឿងលម្អ ឬទ្រព្យសន្សំប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាដើមទុនសម្រាប់ដោះស្រាយតម្រូវការហិរញ្ញវត្ថុ ឬបង្កើតឱកាសថ្មីៗ។ យើងចង់ជួយឱ្យអតិថិជនអាចប្រើប្រាស់តម្លៃនៃគ្រឿងមាសរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព ក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុបន្ទាន់បានទាន់ពេលវេលា ដោយទទួលបានសាច់ប្រាក់ក្នុងរយៈពេលត្រឹមតែ 15 នាទី ជាមួយអត្រាការប្រាក់សមរម្យ សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងប្រព័ន្ធរក្សាទុកគ្រឿងមាសដែលមានសុវត្ថិភាពខ្ពស់។ យើងជឿជាក់ថា សេវាកម្មនេះនឹងក្លាយជាជម្រើសដ៏មានតម្លៃសម្រាប់គ្រួសារ អាជីវករ និងសហគ្រិនដែលត្រូវការដើមទុនបង្វិលក្នុងពេលចាំបាច់។ »

សម្រាប់លក្ខខណ្ឌនៃការស្នើសុំឥណទាននេះ អតិថិជនត្រូវមានអាយុចាប់ពី 18 ដល់ 65 ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ សម្រាប់ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចីរួមមាន៖ មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម)ក្នុងមួយគ្រឿងមាស។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 991 991/014 991 991/096 3 991 991/031 3 991 991៕


Publish date: July 03 , 2026