ប្រូម៉ូសិន
ប្រូម៉ូសិន
ភ្នំពេញ ថ្ងៃទី23 ខែមិថុនា ឆ្នាំ2026៖ ដោយយល់ឃើញពីតម្រូវការកើនឡើងនៃសេវាហិរញ្ញវត្ថុរហ័សក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អិលអូអិលស៊ី បានបន្តពង្រីកផលិតផល «ឥណទានមាសកើនទ្រព្យ» មកដល់សាខាខណ្ឌ 7មករា សង្កាត់បឹងព្រលឹត ដើម្បីឱ្យអតិថិជននៅតំបន់នេះអាចទទួលបានដំណោះស្រាយសាច់ប្រាក់រហ័សយកទៅប្រើប្រាស់បានយ៉ាងងាយស្រួល និងទាន់ពេលវេលា។
ជាមួយនឹងការដាក់ឱ្យដំណើរការនេះ សាខាខណ្ឌ7មករា សង្កាត់បឹងព្រលឹត បានក្លាយជាសាខាទី7 ដែលផ្តល់សេវាឥណទានមាសកើនទ្រព្យ ដែលអនុញ្ញាតឱ្យអតិថិជនយកគ្រឿងមាស ឬផ្លាកទីនរបស់ខ្លួនមកប្រើប្រាស់ជាទ្រព្យធានា ដើម្បីទទួលបានឥណទានដោយមិនចាំបាច់លក់ទ្រព្យមានតម្លៃចេញ។
ក្នុងឱកាសនេះ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃ អិលអូអិលស៊ី បានមានប្រសាសន៍ថា “អិលអូអិលស៊ី តែងតែផ្តោតលើការនាំយកសេវាហិរញ្ញវត្ថុដែលមានភាពបត់បែន និងងាយស្រួលទៅដល់អតិថិជនគ្រប់តំបន់។ លោកបានលើកឡើងថា «ឥណទានមាសកើនទ្រព្យ» ជាជម្រើសដ៏មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការសាច់ប្រាក់បន្ទាន់ ខណៈពេលដែលនៅតែអាចរក្សាទុកមាស ដែលជាទ្រព្យសម្បត្តិសំខាន់សម្រាប់អនាគត។”
ជាមួយគ្នានេះផងដែរ លោកបានបន្ថែមថា «បន្ទាប់ពីបានដាក់ដំណើរការផលិតផលឥណទានមាសកើនទ្រព្យរាប់ចាប់តាំងពីសាខាទីមួយមក ចំនួនអតិថិជនដែលប្រើប្រាស់ផលិតផលនេះ បានបន្តកើនឡើងជាបន្តបន្ទាប់ ព្រមទាំងមានតម្រូវការកាន់តែខ្ពស់ ដោយសារតែផលិតផលនេះមានភាពងាយស្រួល និងការអនុម័តលឿន។ ដូច្នេះហើយ អិលអូអិលស៊ី មានគម្រោងពង្រីកការផ្តល់សេវា «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខាទូទាំងប្រទេសជាបន្តបន្ទាប់ ដោយមានគោលដៅអនុវត្តឱ្យបានទូលំទូលាយនៅគ្រប់សាខាទូទាំងប្រទេស ត្រឹមឆ្នាំ2027 ដើម្បីធានាថា អតិថិជនគ្រប់តំបន់អាចទទួលបានសេវាហិរញ្ញវត្ថុដែលមានគុណភាព និងទុកចិត្តបាន»។
គួរបញ្ជាក់ផងដែរការ ដំណើរការស្នើសុំឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី មានលក្ខណៈងាយស្រួល និងរហ័សដែលអនុញ្ញាតឱ្យអតិថិជនទទួលបានសាច់ប្រាក់ក្នុងរយៈពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។ ធានាជូននូវប្រព័ន្ធរក្សាទុកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពខ្ពស់បំផុតរួមជាមួយអត្រាការប្រាក់សមរម្យនិងលក្ខខណ្ឌបង់សងប្រកបដោយភាពបត់បែន។
ដើម្បីអាចស្នើសុំផលិតផល «ឥណទានមាសកើនទ្រព្យ» នេះបាន គឺតម្រូវឱ្យអតិថិជនជានីតិជនដែលមានអាយុចាប់ពី 18 ដល់ 65 ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។ ចំពោះប្រភេទគ្រឿងមាសដែលអាចទទួលបានឥណទាន រួមមានមាសដុំ កាក់មាស ឬគ្រឿងអលង្ការផ្សេងៗ ដែលមានកម្រិតភាពសុទ្ធចាប់ពី 16 ការ៉ាត់ (ទឹក 6,7) រហូតដល់ 24 ការ៉ាត់ (ទឹកដប់) និងមានទម្ងន់ចាប់ពី 1 ជី (3,75 ក្រាម) ឡើងទៅក្នុងមួយគ្រឿង។
អិលអូអិលស៊ី គឺជាស្ថាប័នហិរញ្ញវត្ថុដែលនៅក្បែរបងប្អូនជានិច្ច និងមានបទពិសោធន៍យូរឆ្នាំក្នុងការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 991 991/014 991 991/096 3 991 991/031 3 991 991៕
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង៣២ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សុវត្ថិភាពសេវាកម្មពត៌មាន
ការរក្សាការសម្ងាត់ព័ត៌មាន
|
|
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved