អិលអូអិលស៊ី ឧបត្ថម្ភកុំព្យូទ័រលើតុ (Computer Desktop) ចំនួន ១០គ្រឿង​ ដល់សាលាបឋមសិក្សាវត្តដំបូកខ្ពស់

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងឱកាសអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិគណៈគ្រប់គ្រង និងក្រុមការងារ របស់​អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បាននាំយកកុំព្យូទ័រលើតុ (Computer Desktop) ចំនួន ១០គ្រឿង ឧបត្ថម្ភជូនដល់សាលាបឋមសិក្សាវត្តដំបូកខ្ពស់។

ការឧបត្ថម្ភនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការងាររដ្ឋបាលរបស់សាលារៀន និងការសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែមានភាពងាយស្រួល និងរហ័ស ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងវិស័យអប់រំឱ្យកាន់តែមានភាពទំនើប និងមានប្រសិទ្ធភាពខ្ពស់។

យើងសង្ឃឹមថា សម្ភារទាំងនេះនឹងក្លាយជាជំនួយការដ៏សំខាន់សម្រាប់សាលារៀន ក្នុងការបន្តបេសកកម្មអប់រំប្អូនៗសិស្សានុសិស្សឱ្យកាន់តែរីកចម្រើន។ អិលអូអិលស៊ី នឹងនៅតែបន្តសកម្មភាពសង្គម ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។


Publish date: June 01, 2026