អិលអូអិលស៊ី (ខេមបូឌា) បាននាំយកថវិកាទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បាននាំយកថវិកាដែលបានបរិច្ចាគដោយបុគ្គលិក និងសប្បុរសជន ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមការដឹកនាំដោយខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

អិលអូអិលស៊ី មានសេចក្តីសោមនស្សរីករាយ​ ដែលបានចូលរួមកិច្ចការមនុស្សធម៌ដ៏ថ្លៃថ្លានេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកផ្តល់មូលនិធិដល់កុមារកម្ពុជា។ ថវិកា ១ម៉ឺនរៀលរបស់លោកអ្នក គឺជាការចូលរួមចំណែកដ៏ធំក្នុងការសង្រ្គោះទារក និងកុមារកម្ពុជា ដែលកំពុងត្រូវការជំនួយក្នុងការត្រួតពិនិត្យ និងព្យាបាល។


Publish date: July 09 , 2026