ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន

ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LILAB) ដែលទទួលយកផលិតផល ឬសម្ភារដែលបានទិញដាក់ជាទ្រព្យធានា គឺផ្តល់ឱ្យអតិថិជននូវឱកាស ទទួលបានប្រាក់កម្ចី ដើម្បីទិញផលិតផល ឬសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដូចជា៖ ម៉ូតូ ម៉ូតូកង់បី រថយន្ត ម៉ាស៊ីនភ្លើង គ្រឿងចក្រកសិកម្ម (ត្រាក់ទ័រ ម៉ាស៊ីនភ្ជួរ ម៉ាស៊ីនច្រូត ជាដើម) គ្រឿងចក្រធុនធ្ងន់ ជាមួយអត្រាការប្រាក់និង រយៈពេលខ្ចីសមរម្យ ដោយទទួលយកផលិតផល ឬសម្ភារទាំងនោះធ្វើជាទ្រព្យធានា។ ប្រាក់កម្ចីនេះអាចធ្វើឱ្យអតិថិជន ដែលមានចំណូលទៀងទាត់ ដូចជា៖ ចំណូលបានមកពីប្រាក់ខែ ឬចំណូលបានមកពីអាជីវកម្មជំនួញ សេវាកម្ម ឬប្រភពចំណូលស្របច្បាប់ផ្សេងៗទៀត ហើយមានតម្រូវការទិញផលិតផល ឬសម្ភារសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគ្រួសារ ឬសម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសារ ។ តាមរយៈការផ្តល់កម្ចីនេះ អិលអូអិលស៊ី អាចពង្រីកចំណែកទីផ្សារបង្កើនប្រាក់ចំណូល និងរក្សានិរន្ដរភាពប្រតិបត្ដិការរបស់ខ្លួនយូរអង្វែង។


ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន របស់អិលអូអិលស៊ី ផ្ដល់ជូនអតិថិជននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  • អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
  • ផ្ដល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ី ដែលនៅជិតបំផុត ឬក៏តាមរយៈភ្នាក់ងារផ្ទេរប្រាក់ផ្សេងៗ ដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
  • រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់លោកអ្នក។

ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនឡើងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលអនុញ្ញាតឱ្យមានការបង់សងច្រើនជម្រើសដូចជា៖

  • បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរ ឬ
  • បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរតាមការចរចា។
  • បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចា

លក្ខខណ្ឌតម្រូវការ៖

  • ជានីតិជនមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានមុខរបរត្រឹមត្រូវស្របច្បាប់ និងមានចំណូលទៀងទាត់
  • មានប្រវត្តិល្អនិងអាចជឿជាក់បាន
  • មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសងប្រាក់កម្ចីត្រលប់មកវិញ
  • មានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង/ឬ សំបុត្រកំណើត
  • យល់ព្រមទៅនឹងលក្ខខណ្ឌប្រាក់កម្ចី ។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចីអត្រាការប្រាក់ប្រចាំខែរយៈពេល
ដុល្លាររហូតដល់ ៥០.០០០អត្រាការប្រាក់សមរម្យ៣ - ៦០ ខែ

សម្គាល់៖ អតិថិជនអាចស្នើសុំប្រាក់កម្ចីលើសពី ៥០.០០០ ដុល្លារ បាន។ សម្រាប់រថយន្តមានស៊េរីឆ្នាំយ៉ាងយូរ១៧ឆ្នាំមុនឆ្នាំបច្ចុប្បន្ន អាចស្នើសុំរយៈពេលកម្ចីរហូតដល់ ៧២ ខែ។


សោហ៊ុយផ្សេងៗ៖

សោហ៊ុយរៀបចំឯកសារ ១% - ១,៥% នៃទំហំបា្រក់កម្ចីក្នុង១វគ្គ។ សោហ៊ុយធានារ៉ាប់រង និងរដ្ឋបាល ១០ - ៥០ ដុល្លារ​ ក្នុង១ខែ។

សកម្មភាពដែលត្រូវបានហាមឃាត់ដោយ អិលអូអិលស៊ី

  1. ការផលិត ឬការជួញដូរ ដែលផលិតផល ឬសកម្មភាពណាមួយត្រូវចាត់ទុកថាជាសកម្មភាពខុសច្បាប់ចែងដោយច្បាប់ ឬបទប្បញ្ញត្តិរបស់ប្រទេស ឬអនុសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ រួមបញ្ចូលតែមិនកំណត់លើតម្រូវការរបស់ប្រទេសពាក់ព័ន្ធនឹងបរិស្ថាន សុខភាព សុវត្ថិភាព និងវិស័យការងារ។
  2. ការផលិត ឬការជួញដូរអាវុធ និងគ្រាប់រំសេវ។
  3. ការផលិត ឬការជួញដូរភេសជ្ជៈមានជាតិអាល់កុល (មិនរាប់បញ្ចូលស្រាបៀរ និងស្រា)។
  4. ការផលិត ឬការជួញដូរថ្នាំជក់។
  5. ល្បែងស៊ីសង កាស៊ីណូ និងអាជីវកម្មប្រហាក់ប្រហែល។
  6. ការផលិត ការជួញដូរ ការបង្កាត់ពូជ ឬការកាន់កាប់សត្វ រុក្ខជាតិ ឬផលិតផលធម្មជាតិណាមួយ ដែលមានចែងដោយ អនុសញ្ញាស្តីពី ពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ (CITIES)។
  7. ការផលិត ឬការជួញដូរសារធាតុវិទ្យុសកម្ម។
  8. ការផលិត ឬការជួញដូរ ឬការប្រើប្រាស់សារធាតុសសរសៃមិនរលាយ (Unbonded Asbestos Fibers) ហួសកម្រិត។
  9. ការធ្វើអាជីវកម្មកាប់ព្រៃឈើលក្ខណៈពាណិជ្ជកម្ម ឬការទិញឧបករណ៍កាប់ឈើសម្រាប់ប្រើប្រាស់នៅក្នុងតំបន់ត្រូពិក។
  10. ការផលិត ឬការជួញដូរឱសថ ដែលអន្តរជាតិបញ្ឈប់ ឬហាមឃាត់។
  11. ការផលិត ឬការជួញដូរថ្នាំសម្លាប់សត្វល្អិត/ថ្នាំសម្លាប់ស្មៅ ដែលអន្តរជាតិបន្ថយ ឬហាមឃាត់។
  12. ការប្រើប្រាស់សំណាញ់នេសាទដែលមានប្រវែងលើសពី ២.៥ គ.ម។
  13. ការផលិត ឬការធ្វើសកម្មភាពដែលប៉ះពាល់ធ្ងន់ធ្ងរ ឬក្នុងទម្រង់កេងប្រវ័ញ្ចលើការងារដោយបង្ខំ ឬប៉ះពាល់ធ្ងន់ធ្ងរលើពលកម្មកុមារ។
  14. ការផលិត ឬការជួញដូរផលិតផលដែលមានសារធាតិគីមី ប៉ូលីក្លូរីនប៊ីហ្វីនីល Polychlorinated Biphenyls (PCBs)។
  15. ការផលិត ឬការជួញដូរអាជីវកម្មណា ដែលបំផ្លាញដល់ស្រទាប់អូហ្សូនត្រូវបានហាមឃាត់ដោយអន្តរជាតិ។
  16. ការផលិត ឬការជួញដូរឈើ ឬផលិតផលបានមកពីព្រៃឈើ។
  17. ការផលិត ការជួញដូរ ការស្តុកទុក ឬការដឹកជញ្ជូនសារធាតុគីមីដែលមានគ្រោះថ្នាក់លើសបរិមាណកំណត់ ឬការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់ក្នុងពាណិជ្ជកម្ម។ សារធាតុគីមីដែលមានគ្រោះថ្នាក់រួមមាន : ប្រេងសាំង ប្រេងកាត និងផលិតផលប្រេងផ្សេងទៀត។ (មិនរួមបញ្ចូលស្ថានីយប្រង ឬតូបលក់ប្រេងផ្សេងៗ)
  18. ការផលិត ឬការធ្វើសកម្មភាពដែលប៉ះពាល់ដល់ដីកម្មសិទ្ធិ និងទីតាំងដែលមានតម្លៃរបស់សហគមន៍ ឬសហគមន៍ជនជាតិដើមភាគតិច ឬការទាមទារតាមផ្លូវច្បាប់ណាមួយដោយគ្មានឯកសារព្រមព្រៀងពេញលេញពីជនជាតិដើមភាគតិច។
  19. សកម្មភាពអាជីវកម្មដែលបង្កឱ្យមានបញ្ហាជម្លោះដីធ្លី ការបាត់បង់ដីធ្លី ការបាត់បង់សិទ្ធិកាន់កាប់ដីធ្លី ការបាត់បង់ឱកាសក្នុងការទទួលអត្ថប្រយោជន៍ពីការបាត់បង់ដីធ្លី មិនអាចរស់នៅអាស្រ័យផល ឬប្រកបអាជីវកម្មបាន។ និងសកម្មភាពអាជីវកម្មដែលបង្កជម្លៀសពីតាំងទីលំនៅដោយមិនស្ម័គ្រចិត្ត។
  20. សកម្មភាពអាជីវកម្មណាមួយដែលពាក់ព័ន្ធនឹងរូបភាពអាសអាភាស ឬពេស្យាចារ។
  21. ជំនួញដែលទាក់ទងនឹងសារធាតុពុល ដូចជាការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) កាបូន (Co2) ការបំពុលទឹក និងការបំពុលដី។
  22. គម្រោងដាំដុះនានា ដែលតម្រូវឱ្យមានការកាប់ទន្រ្ទានព្រៃធម្មជាតិ។
  23. ការជូញដូរឆ្លងដែននូវកាកសំណល់ លើកលែងតែការជួញដូរណាដែលអនុញ្ញាតដោយអនុសញ្ញាBALSE និងបទប្បញ្ញត្តិផ្សេងៗដែលបានចែង។
  24. សកម្មភាពអាជីវកម្មក្នុងការផលិត និងបង្កឱ្យមានកាកសំណល់រឹង និងរាវ ដែលមានទំហំធំធេង។
  25. សកម្មភាពអាជីវកម្មដែលអាចបង្កឱ្យមានការផ្ទុះ ឬបញ្ចេញធូលី ផ្សែង ក្លិនកខ្វក់ និងសំឡេងរំខានខ្លាំង ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព សុវត្ថិភាពការងារ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅជុំវិញតំបន់ទីតាំងអាជីវកម្ម។
  26. សកម្មភាពអាជីវកម្មដែលមានការប្រើប្រាស់ ទឹក ក្រដាស អគ្គិសនីមានទំហំច្រើនដែលបណ្តាលឱ្យមានការរំខានទៅដល់អ្នកដែលរស់ក្បែរតំបន់ទីតាំងអាជីវកម្ម។ ​សកម្មភាពប៉ះពាល់ ឬកេងប្រវ័ញ្ចធនធានធម្មជាតិហួសហេតុ។
  27. ការផលិត និងការចែកចាយ  ឬការចូលរួមក្នុងសកម្មភាពរើសអើងពូជសាសន៍  ប្រព័ន្ធផ្សព្វផ្សាយលើការប្រឆាំងលទ្ធិប្រជាធិបតេយ្យ ឬប្រព័ន្ធផ្សព្វផ្សាយណាដែលរើសអើងក្រុមណាមួយរបស់ប្រជាជន។
  28. វិស័យដែលជាប់ពាក់ព័ន្ធនឹងផលប៉ះពាល់តិចតួច មានហានិភ័យខ្ពស់ និង/ឬជាកម្មវត្ថុនៃការរំពឹងទុកណាមួយ
    ឧ. វិស័យអចលនទ្រព្យ។
  29. ការផលិត ឬសេវាកម្មណាមួយដែលត្រូវបានសន្មត់ ឬនាំឱ្យខូចខាតធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ ហើយត្រូវហាមឃាត់ដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
  30. គម្រោងពាក់ព័ន្ធនឹងការសាងសងទំនប់វារីអគ្គិសនីទំហំធំដែលមានផលប៉ះពាល់ខ្លាំង និងមិនអាចកែប្រែត្រឡប់មកសភាពដើមវិញ។
  31. ការធ្វើគម្រោង ឬការធ្វើឱ្យប៉ះពាល់ ឬបាត់បង់សម្បត្តិបេតិកភណ្ឌពិភពលោក​ បេតិកភណ្ឌវប្បធម៌ ដូចជាទីសក្ការៈបូជា ដីអាស្រ័យផល ភូមិដ្ឋាន ឬសហគមន៍។
  32. ការធ្វើគម្រោង ឬការធ្វើឱ្យប៉ះពាល់ដល់ឧទ្យានជាតិ  ឬតំបន់ការពារ  ដែលមានចុះក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិ។
  33. ការទាញយក ឬការសាងសង់គម្រោងរចនាសម្ព័ន្ធ ឬការធ្វើឱ្យប៉ះពាល់ដល់ តំបន់ការពារ មានកំណត់នៅផ្នែក ទី១, ២, ៣ និង ៤ ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ។
  34. សកម្មភាពអាជីវកម្មដែលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ដែលបង្កឱ្យមានការបាត់បង់ជីវិត ទីជម្រក និងជំពូកសត្វគ្រប់ប្រភេទ។​ សកម្មភាពបង្កឱ្យមានការកើនឡើងនូវប្រភេទសត្វចង្រៃ  ការរុករាននូវប្រភេទសត្វចម្លែក ការរីករាលដាលជម្ងឺរាលត្បាត/អាសន្នរោគ។
  35. មានទីតាំងនៅ ឬនៅជិតទីតាំងដែលងាយរងផលប៉ះពាល់ដល់តំបន់ជាតិ ឬភូមិសាស្ត្រសំខាន់ ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។
  36. សូកប៉ាន់ ឬទទួលសំណូក ដែលអាចបកស្រាយបានថាផ្តល់ឥទ្ធិពលដល់ការសម្រេចចិត្តអាជីវកម្ម។
  37. ចូលរួមវិភាគទានក្នុងនយោបាយ។ ឧទាហរណ៍ៈ គណបក្សនយោបាយ ឬបេក្ខជនតំណាងរាស្ត្រ។ 
  38. ប្រើប្រាស់ព័ត៌មាន ឬឯកសារសម្ងាត់ ឬព័ត៌មានដែលមិនតម្រូវឱ្យផ្សព្វផ្សាយជាសាធារណៈ។ 
  39. បទល្មើសខាងផ្នែកហិរញ្ញវត្ថុ ឬសេដ្ឋកិច្ច រួមបញ្ជូលទាំងបទល្មើសដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់។
  40. ការកត់ត្រា ឬរាយការណ៍នូវព័ត៌មានហិរញ្ញវត្ថុ ឬពន្ធ ខុសច្បាប់ ឬក្លែងបន្លំ។
  41. ប្រតិបត្តិការអាជីវកម្មដែលដាក់តម្លៃទំនិញ ឬសេវាកម្មទាប ឬខ្ពស់ហួសហេតុ។
  42. ឧបករណ៍ ឬវិស័យ ឬសេវាកម្មផ្សេងៗ ដែលរងទណ្ឌកម្មសេដ្ឋកិច្ចពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ឬប្រទេសបារាំង ដោយមិនអាស្រ័យលើទំហំបរិមាណ។
  43. ការជួញដូរខុសច្បាប់ ឬសកម្មភាពដែលជួយសម្រួលដល់ការចរាចរណ៍ខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌។
  44. សកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងសរីរាង្គ ជាលិកា និងផលិតផលនៃរាងកាយមនុស្ស ឬសកម្មភាពវិស្វកម្មហ្សែនដែលត្រូវបានហាមឃាត់ដោយស្តង់ដារជីវវិទ្យាជាតិនៃប្រទេសបារាំង ឬនៃប្រទេសដែលជាម្ចាស់ផ្ទះ និងតាមស្តង់ដារអឺរ៉ុប ឬអន្តរជាតិដែលអាចអនុវត្តបាន។
  45. គម្រោងផ្សេងៗ និងករណីការផ្តល់ហិរញ្ញប្បទានពីវិស័យឯកជន​ ដែលមានគោលបំណង និង/ឬវិធីសាស្រ្តប្រឆាំងនឹងសិទ្ធិមនុស្ស និងគាំទ្រហេតុផលដែលផ្ទុយយ៉ាងច្បាស់ពីគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពី​អាជីវកម្ម និង​សិទ្ធិ​មនុស្ស។
  46. ការចម្រាញ់ប្រេងឆៅ និងការបំប្លែងជាឧស្ម័ន ក៏ដូចជាការបំប្លែងជាសារធាតុរាវដោយប្រើធ្យូងថ្ម ៥០០តោន ឬច្រើនជាងនេះក្នុងមួយថ្ងៃ។

របៀបដាក់ពាក្យស្នើសុំ៖

ដើម្បីស្នើសុំប្រាក់កម្ចី អតិថិជន អាចអនុវត្តតាមជំហានងាយស្រួលខាងក្រោម៖

  • ជួបជាមួយបុគ្គលិកអិលអូអិលស៊ីនៅក្នុងតំបន់របស់លោកអ្នក ឬនៅជិតការិយាល័យអិលអូអិលស៊ីដែលជិតបំផុត ឬក៏អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩១ ៩៩១។
  • ស្នើសុំចំនួនទឹកប្រាក់ជាក់លាក់ និងរយៈពេលទៅតាមតម្រូវការក្នុងក្រុមរបស់លោកអ្នក។

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!