ប្រូម៉ូសិន
ប្រូម៉ូសិន
ក្នុងយុគសម័យឌីជីថលនេះ ការប្រើប្រាស់សេវាធនាគារចល័តបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ។ LOLC Mobile មិនត្រឹមតែជាជម្រើសដ៏ពេញនិយមសម្រាប់ការទូទាត់ដែលមានភាពងាយស្រួល និងរហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ពិសេសផ្សេងទៀត តាមរយៈការផ្តល់ជូនអត្រាការប្រាក់ខ្ពស់ 4% ក្នុងមួយឆ្នាំ និងការធានារ៉ាប់រងអាយុជីវិតរហូតដល់ 5,000 ដុល្លារថែមទៀតផង។
ដើម្បីអបអរឆ្នាំថ្មី ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជន អិលអូអិលស៊ី ទាំងអស់ដែលតែងតែគាំទ្រនូវរាល់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី ពិសេសការប្រើប្រាស់ LOLC Mobile សម្រាប់ការសន្សំប្រាក់ និងចាយវាយប្រចាំថ្ងៃ អិលអូអិលស៊ីបានផ្តល់ជូននូវប្រម៉ូសិនថ្មីមិនធ្លាប់មានពីមុន ដល់អតិថិជនដែលប្រើប្រាស់ស្គែនចាយវាយតាមរយៈ LOLC Mobile ចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ2026 រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2026 ជាមួយនឹងទឹកប្រាក់រង្វាន់សរុប 4,800,000 រៀល។
រយៈពេលនៃកម្មវិធី៖ ចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ2026 រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2026
លក្ខខណ្ឌនៃកម្មវិធី៖
ប្រសិនបើលោកអ្នកពុំទាន់មាន LOLC Mobile App ប្រើប្រាស់ទេ លោកអ្នកអាចទាញយក និងបង្កើតគណនីឌីជីថល អិលអូអិលស៊ី តាមរយៈតំណភ្ជាប់មួយនេះ៖ https://onelink.to/zkb2qg/.
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង២៩ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សុវត្ថិភាពសេវាកម្មពត៌មាន
ការរក្សាការសម្ងាត់ព័ត៌មាន
|
|
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved