Promotions
ប្រូម៉ូសិន
តើអ្នកកំពុងស្វែងរកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍអាជីវកម្ម និងចង់ឱ្យគ្រួសារមានស្ថិរភាពផ្នែកហិរញ្ញវត្ថុដែរ ឬទេ? តស់ មកស្វែងយល់ពីភាពជោគជ័យក្នុងអាជីវកម្មរបស់ បងប្រុស ញ៉េន គឹមហ៊ាង ដែលជាម្ចាស់អាហារដ្ឋាន “ស្រមោចខ្មៅ” ដែលមានទីតាំងស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយពីបានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ប្រកបដោយភាពឆ្លាតវៃ រួមជាមួយចក្ខុវិស័យច្បាស់លាស់របស់គាត់!
អាហារដ្ឋានរបស់បងប្រុស គឹមហ៊ាង មានឈ្មោះល្បីល្បាញនៅជុំវិញតំបន់ដែលគាត់រស់នៅក៏ព្រោះតែម្ហូបដែលចម្អិនចេញមកមានរស់ជាតិឆ្ងាញ់ពិសា និងសេវាកម្មរហ័សទាន់ចិត្ត។ អតិថិជនជាច្រើនតែងតែសរសើរ និងទទួលស្គាល់ថា អាហារដ្ឋាន “ស្រមោចខ្មៅ” ជាទីកន្លែងញ៉ាំអាហារល្អបំផុតសម្រាប់អ្នករស់នៅក្នុងតំបន់ និងអ្នកដំណើរដែលឆ្លងកាត់ទីនោះ។ ក្រៅពីអាជីវកម្មលក់ម្ហូបអាហារ បងប្រុស គឹមហ៊ាង និងភរិយា ក៏បានបើកសេវាលាងម៉ូតូ និងរថយន្ត ផងដែរ ហើយក៏កំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនក្នុងតំបន់។
ទោះបីជាពេលបច្ចុប្បន្ននេះ គាត់ទទួលបានជោគជ័យក៏ដោយ បងប្រុស គឹមហ៊ាង ក៏ធ្លាប់ប្រឈមមុខនឹងបញ្ហា និងឧបសគ្គជាច្រើនដែលរាំងស្ទះអាជីវកម្មគាត់ដូចជា ទីតាំងអាជីវកម្មតូចចង្អៀត ច្រកចេញចូលពិបាក និងជីវភាពគ្រួសារមិនសូវល្អប្រសើរ។ យ៉ាងណាមិញ ដោយសារតែការខិតខំប្រឹងប្រែង និងមានជំនឿលើការតាំងចិត្តរបស់ខ្លួនឯង បងប្រុស គឹមហ៊ាង បានជ្រើសរើស អិលអូអិលស៊ី (LOLC) ជាដៃគូហិរញ្ញវត្ថុ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។
ដោយមានការគាំទ្រពី អិលអូអិលស៊ី (LOLC) កាលពីឆ្នាំ២០១៨ បងប្រុស គឹមហ៊ាង បានចាប់ផ្តើមប្រើប្រាស់ប្រាក់កម្ចីលើកដំបូងចំនួន ១០.០០០ដុល្លារ សម្រាប់កែលម្អទីតាំងអាហារដ្ឋាន និងទិញដីមួយកន្លែងក្បែរនោះសម្រាប់ប្រើប្រាស់នៅពេលក្រោយ និងបានកែលម្អគេហដ្ឋានរបស់គាត់ផងដែរ។ ហើយ បងប្រុស ក៏បានស្នើកម្ចីជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រីកហាងលក់ម្ហូបអាហារបន្ថែម និងពង្រីកទីតាំងលក់អាហាររបស់គាត់ឱ្យធំទូលាយជាងមុន និងមានទីធ្លាធំសម្រាប់ភ្ញៀវចេញចូលឱ្យកាន់តែមានភាពងាយស្រួល និងប្រាក់កម្ចីដែលនៅសេសសល់គាត់បានប្រើប្រាស់សម្រាប់ទិញរថយន្តសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម និងប្រើប្រាស់ក្នុងគ្រួសារ។
ការចូលរួមចំណែកគាំទ្រពី អិលអូអិលស៊ី (LOLC) គឺពិតជាបានជួយឱ្យ បងប្រុស គឹមហ៊ាង អាចពង្រីកអាជីវកម្មរបស់គាត់ឱ្យរឹងមាំ មានស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងធ្វើឱ្យជីវភាពគ្រួសារប្រសើរឡើង។ ជាចុងក្រោយ បងប្រុស គឹមហ៊ាង បានបង្ហាញអារម្មណ៍រីករាយ និងមានមោទកភាពចំពោះខ្លួនឯងជាខ្លាំងដែលអាចគ្រប់គ្រងអាជីវកម្មរបស់ខ្លួនបានដោយជោគជ័យ។
Publish date: December 12 , 2025
LOLC (Cambodia) Plc. has been serving Cambodian public and society for over 32 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved