EN
  • EN
  • ខ្មែរ

Bakong

ប្រព័ន្ធបាគង ឬបាគង (Bakong System ឬ Bakong) សំដៅដល់ប្រព័ន្ធទូទាត់សងប្រាក់ដែលអនុញ្ញាតឲ្យអតិថិជន អាចធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានសមាជិក រួមមាន ប្រតិបត្តិការផ្ទេរប្រាក់រវាងគណនីបាគង និងគណនីបាគង ផ្ទេរប្រាក់ពីគណនីបាគង ទៅគណនីសន្សំនៅធនាគារ ឬគណនីអុីវា៉ឡេតដទៃ ទូទាត់តាមរយៈឃ្យូអរកូត និងទទួលប្រាក់។

អត្ថប្រយោជន៍៖

  • ធ្វើប្រតិបត្តិការដោយខ្លួនឯង តាមរយៈទូរស័ព្ទ Smart Phone (iOS ឬ Android) 
  • ធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា (24/7) និងគ្រប់ទីកន្លែង 
  • ងាយស្រួល រហ័ស និងមានសុវត្ថិភាព 
  • ងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ និងសេវាផ្សេងៗ 
  • អាចផ្ទេរប្រាក់រវាងគណនីបាគង និងគណនីបាគង ឬផ្ទេរប្រាក់ពីគណនីបាគង ទៅគណនីសន្សំនៅធនាគារ ឬគណនីអុីវា៉ឡេតដទៃ

លក្ខណៈពិសេសនៃផលិតផល៖

លេខ លក្ខណៈពិសេស បរិយាយ
រូបិយប័ណ្ណ ប្រាក់រៀល និង ប្រាក់ដុល្លារ
ទំហំទឹកប្រាក់អតិបរមា ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ  អតិថិជនថ្នាក់ដំបូង (Basic Customer)៖
    ២.០០០.០០០ រៀល និង ៥០០ ដុល្លារ
  អតិថិជនថ្នាក់មធ្យម (Partial KYC)៖ 
    ១២.០០០.០០០ រៀល និង ៣.០០០ ដុល្លារ
 អតិថិជនពេញលេញ (Full KYC)៖ 
    ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារ
សម្គាល់៖ មិនកំណត់ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុង ១ ថ្ងៃ។
ទឹកប្រាក់តម្កល់ដំបូង និងទឹកប្រាក់រក្សាទុកអប្បបរមា មិនតម្រូវ
 ៤ អត្រាការប្រាក់ គណនីបាគង នឹងមិនទទួលបានការប្រាក់ឡើយ (0%)
ប្រភេទប្រតិបត្តិការ / មុខងារ
  • ផ្ទេរប្រាក់រវាងគណនីបាគង និងគណនីបាគង (Send) 
  • ផ្ទេរប្រាក់ ពីគណនីបាគង ទៅគណនីសន្សំនៅធនាគារ ឬគណនីអុីវ៉ាឡេត (Deposit) 
  • ទូទាត់ប្រាក់តាមរយៈ QR Code (QR Pay) 
  • ទទួលប្រាក់ផ្ទេរពីគណនីបាគង (Receive)
  •  និងប្រតិបត្តិការផ្សេងៗជាច្រើនទៀត។

ថ្លៃសេវា៖

អតិថិជនអាចធ្វើប្រតិបត្តិការដោយមិនអស់ថ្លៃសេវា  

លក្ខខណ្ឌតម្រូវ៖

  • អតិថិជនត្រូវចុះឈ្មោះប្រើប្រាស់កម្មវិធីបាគង ដោយជ្រើសរើស អិលអូអិលស៊ី 
  • ត្រូវមានទូរស័ព្ទ Smart Phone (iOS ឬ Android) 
  • ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
  • ត្រូវមានលេខទូរស័ព្ទ 
  • យល់ព្រមគ្រប់លក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធី បាគង

របៀបចុះឈ្មោះ៖ 

  • មានទូរស័ព្ទដៃប្រភេទ Smart Phone (iOS ឬ Android) ដែលអាចប្រើប្រាស់អុីនធើណែតបាន
  • អតិថិជនត្រូវទាញយកកម្មវិធីបាគងពី App StorePlay Store
  • បន្ទាប់ពីទាញយករួចអតិថិជនត្រូវចុះឈ្មោះនៅក្នុងកម្មវិធីបាគង ទៅតាមជំហាននីមួយៗ

របៀបដាក់ប្រាក់ចូលគណនីបាគង៖

  • អតិថិជនអាចធ្វើការដាក់ប្រាក់ចូលគណនីបាគង (Bakong Top Up) តាមរយៈ iPay Cambodia ឬ  Internet Banking ឬ នៅតាមបណ្តាការិយាល័យ អិលអូអិលស៊ី 
  • ការដាក់ប្រាក់ចូលគណនីបាគង គឺមិនត្រូវបានគិតកម្រៃសេវាឡើយ 
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សមាជិក បាគង (គិតត្រឹមខែមិថុនា ឆ្នាំ២០២១) ៖

លេខ ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
 ១  ធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
ធនាគារ វិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ 
ធនាគារ កាណាឌីយ៉ា ក.អ 
ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក 
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី 
ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា 
១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី 
១១ ធនាគារ ហ្វីលីព ភីអិលស៊ី 
១២ ធនាគារ ភ្នំពេញ ពាណិជ្ជ 
១៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ 
១៤ ធនាគារ ព្រីនស៍ ម.ក 
១៥ ធនាគារ ស្ថាបនា ភីអិលស៊ី
១៦ ក្រុមហ៊ុន ស្ពីត ផេ ភីអិលស៊ី
១៧ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ភីអិលស៊ី
១៨ ធនាគារ វឌ្ឍនៈ
១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន​
២០ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
២១ ធនាគារ ហត្ថា
២២
អុី-ម៉ាន់នី ផេម៉ិន សឹលូសិន ម.ក
 ២៣  ធនាគារ គម្ពុជាសាធារណៈ ភីអិលស៊ី
 ២៤  ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី
 ២៥  លី ហួ ផេ ប្រ៉ូ ភីអិលស៊ី 

How to Apply for Loan

Our mission is to deliver reliable, latest news and opinions

Talk to Advisor

Need to loan advies? Talk to our loan advisors.

Appointment Booking

Call Us Now

(+855) 23 991 991 

[email protected]

Contact Us

Apply for Loan

Looking to buy a car or home loan? then apply for loan now.    

Apply Now!