កម្ចី

សូមអរគុណសម្រាប់ការចាប់អារម្មណ៍របស់លោកអ្នកមកលើផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី។ ដើម្បីស្នើសុំកម្ចី លោកអ្នកត្រូវមានឯកសារ ដូចខាងក្រោម៖

1. អត្តសញ្ញាណប័ណ្ណ (ទាំងគំរូចាស់ និង គំរូថ្មី) លិខិតឆ្លងដែនដែលមានសុពលភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង/ឬ សំបុត្រកំណើត។

2. បណ្ណប្រាក់ខែ ឬរបាយការណ៍ប្រាក់ចំណូល ឬឯកសារផ្សេងៗបញ្ជាក់ពីប្រាក់ចំណូលរបស់លោកអ្នក សម្រាប់អ្នកមានមុខរបរច្បាស់លាស់ និងមានចំណូលបានទៀងទាត់។

៣. មានកម្មសិទ្ធិប្លង់រឹង/ប្លង់ទន់ (កម្មសិទ្ធិប្លង់ផ្ទាល់ខ្លួន ឬរបស់អ្នកធានា) ជាទ្រព្យដាក់ធានា សម្រាប់កម្ចីទាំងឡាយណាដែលតម្រូវឱ្យមានទ្រព្យដាក់ធានា។ សម្រាប់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន អាចតម្រូវ ឬមិនតម្រូវ ឱ្យមានកម្មសិទ្ធិប្លង់រឹង/ប្លង់ទន់។ សូមអរគុណ សូមផ្តល់លេខទូរសព្ទរបស់លោកអ្នក ដើម្បីឱ្យមន្រ្តីផ្នែកទំនាក់ទំនងអតិថិជន ធ្វើការទំនាក់ទំនងត្រលប់ទៅវិញសម្រាប់ព័ត៌មានលម្អិត។ 

សូមជម្រាបថា លោកអ្នកអាចខ្ចីរហូតដល់ 75% នៃតម្លៃយានយន្ត (រថយន្ត/ម៉ូតូ (ម៉ាកហុងដា) និងម៉ូតូកង់បី។

*ចំណាំ៖ សម្រាប់កាតគ្រីម៉ូតូ សូម្បីតែឈ្មោះអ្នកដទៃក៏អាចដាក់ជាវត្ថុបញ្ចាំបានដែរ ប៉ុន្តែផ្តល់កម្ចីបានត្រឹមអតិបរមា ៦០% នៃតម្លៃម៉ូតូ។

សូមលោកអ្នកចូលទៅកាន់គេហទំព័ររបស់យើងសម្រាប់ព័ត៌មានលម្អិត៖https://www.lolc.com.kh/en/credit

សូមជម្រាបថា លោកអ្នកអាចស្នើសុំប្រាក់កម្ចីរហូតដល់ USD 3.000 ឬសមមូល ដោយមិនតម្រូវឱ្យមានទ្រព្យធានា ជាមួយនឹងរយៈពេលកម្ចីរហូតដល់ 36 ខែ។ សូមទាក់ទងមកយើងខ្ញុំ 023 991 991 ឬផ្តល់អាសយដ្ឋាន និងលេខទំនាក់ទំនងរបស់អ្នកនៅទីនេះ ដើម្បីឱ្យក្រុមការងារយើងខ្ញុំទាក់ទងទៅវិញ ឬអាចទៅកាន់សាខាដែលនៅជិតបំផុត។ សូមអរគុណ!

សូមជម្រាបថា ប្រសិនបើអ្នកចង់ដាក់ពាក្យស្នើសុំកម្ចីសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន (LILAB) ជាមួយ អិលអូអិលស៊ី ការប្រាក់គឺ៖

1. ≤ USD 2.500 គឺ 1.5% ក្នុងមួយខែ

2. > USD 2.500 ទៅ 10.000 គឺ 1.4%-1.5% ក្នុងមួយខែ

3. > USD 10.000 ទៅ USD 50.000 1.4%-1.5% ក្នុងមួយខែ

សូមជម្រាបថា លោកអ្នកអាចសងប្រាក់កម្ចីប្រចាំខែតាមរយៈភ្នាក់ងារដៃគូទូទាត់របស់យើង ដូចជា៖
1. ភ្នាក់ងារ វីង
2. ភ្នាក់ងារ ទ្រូម៉ាន់នី
3. ភ្នាក់ងារ លី ហួរ
4. ភ្នាក់ងារ អ៊ី ម៉ាន់នី

សូមជម្រាបថា លោកអ្នកត្រូវបានលើកទឹកចិត្តឱ្យបង្កើតជាក្រុមដែលមានសមាជិក ចាប់ពី ២នាក់ ទៅ៧នាក់ ដែលជាសមាជិកក្នុងភូមិ សម្រាប់ស្នើសុំប្រាក់កម្ចីក្រុម។

សូមជម្រាបថា ប្រសិនបើលោកអ្នកមានឯកសារគ្រប់គ្រាន់តាមការស្នើសុំរបស់ មន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ លោកអ្នកអាចដឹងពីលទ្ធផលនៃការស្នើសុំ ប្រាក់កម្ចីក្នុងរយៈពេល 3 ថ្ងៃ។ សូមអរគុណ!

សូមជម្រាបថា ប្រសិនបើអ្នកយឺតយ៉ាវក្នុងការទូទាត់សងប្រចាំខែ អិលអូអិលស៊ី នឹងគិតប្រាក់ពិន័យ អាស្រ័យលើប្រភេទផលិតផលឥណទានខាងក្រោម៖
1. ប្រាក់កម្ចីក្រុម: USD 0.5 ក្នុងមួយថ្ងៃ
2. ប្រាក់កម្ចីឯកត្តជន៖ USD 1 ក្នុងមួយថ្ងៃ (លើកលែងប្រាក់កម្ចីបុគ្គលិក)
3. ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម (SME): USD 2 ក្នុងមួយថ្ងៃ
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង 023 991 991 សូមអរគុណ!

Contact Us

ខលមកពួកយើង

ពួកយើងអាចជួយអ្នករាល់សំណួរផ្សេងៗ

023 991 991

ស្វែងរកសាខា

អិលអូអិល ស៊ីមានសាខានៅគ្រប់ខេត្តក្រុង

ស្វែងរកសាខា

ផ្ញើសារមកពួកយើង

ពួកយើងអាចជួយអ្នករាល់ការផ្ញើសារផ្សេងៗ

Send