English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ [email protected]
ផ្តល់យោបល់
អំពីសេវា iPay Cambodia
អិលអូអិលស៊ី បានបង្កើតកម្មវិធីសេវាធនាគារចល័តតាមរយៈទូរស័ព្ទដៃ មានឈ្មោះថា iPay Cambodia ដាក់ជូនអតិថិជនប្រើប្រាស់ក្នុងគោលបំណង ជួយសម្រួលប្រតិបត្តិការសាច់ប្រាក់ក្នុងគណនីបញ្ញើសំចៃបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកអ្នកអាចធ្វើប្រតិបត្តិការបានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព ដូចជាពិនិត្យសមតុល្យគណនី ផ្ទេរប្រាក់ (ក្នុងរង្វង់ អិលអូអិលស៊ី ឬឆ្លងធនាគារ) បើកគណនីបញ្ញើមានកាលកំណត់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ និងប្រតិបត្តិការជាច្រើនទៀត។ លោកអ្នកអាចទាញយកកម្មវិធី iPay Cambodia តាមរយៈ App Store ឬ Play Store ឬស្កេន QR Code នៅផ្នែកខាងក្រោយនៃខិត្តប័ណ្ណផ្សព្វផ្សាយ។
អត្ថប្រយោជន៍នៃសេវា iPay Cambodia
  • ធ្វើប្រតិបត្តិការដោយឥតគិតថ្លៃ លើកលែងតែសេវាទូទាត់រហ័ស (FAST Service)
  • ធ្វើប្រតិបត្តិការបានគ្រប់ទីកន្លែង និងពេញ២៤ម៉ោង
  • អាចស្វែងរក Merchant របស់ អិលអូលអិលស៊ី ដើម្បីបញ្ជាទិញ និងទូទាត់
  • ងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់
 
ទំហំប្រតិបត្តិការសេវា iPay Camboia
លរ បរិយាយ ទំហំទឹកប្រាក់
ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់បាត
  ទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ ៤.០០០.០០០ ១.០០០ ៤០.០០០
  ទឹកប្រាក់អតិបរមាក្នុងមួយថ្ងៃ ១០.០០០.០០០ ២.៥០០ ១០០.០០០
ប្រតិបត្តិការសេវា iPay Cambodia
  • ផ្ទេប្រាក់ឆ្លងធនាគារ (តាមរយៈសេវាទូទាត់រហ័ស និងសេវាផ្ទេរមូលនិធិភា្លមៗ)
  • ផ្ទេរ ឬទូទាត់ប្រាក់រវាងគណនីអិលអូអិលស៊ី
  • ផ្ទេរ ឬទូទាត់ប្រាក់តាមរយៈការស្កេន QR Code
  • បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ
  • បើកគណនីបញ្ញើមានកាលកំណត់
  • ប្រតិបត្តិការសេវាបញ្ជាអចិន្រ្តៃយ៍
  • ពិនិត្យសមតុល្យទឹកប្រាក់ និងរបាយការណ៍គណនីសង្ខេប
  • និងប្រតិបត្តិការផ្សេងៗជាច្រើនទៀត។
លក្ខខណ្ឌតម្រូវសម្រាប់ប្រើប្រាស់សេវា iPay Cambodia
  • មានគណនីបញ្ញើសំចៃជាមួយ អិលអូអិលស៊ី ជារូបិយប័ណ្ណប្រាក់រៀល ឬប្រាក់ដុល្លារ ឬប្រាក់បាត ដែលមានសមតុល្យក្នុងគណនីចាប់ពី
    ២០.០០០ រៀល ឬ ៥ ដុល្លារ ឬ ២០០ បាត
  • ជាគណនីរូបវន្តបុគ្គលនីតិជន
  • មានទូរស័ព្ទចល័ត Smart Phone (iOS ឬ Android) លេខទូរស័ព្ទ និងអ៊ីម៉ែល
  • យល់ព្រមលើលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវា iPay Cambodia
  • ភ្ជាប់គណនីបញ្ញើសំចៃជាមួយសេវា iPay Cambodia
របៀបចុះឈ្មោះប្រើប្រាស់សេវា iPay Cambodia
  1. ទាញយក iPay Cambodia (Download)
    • មានទូរស័ព្ទដៃប្រភេទ Smart Phone (iOS ឬ Android) ដែលអាចប្រើប្រាស់អ៊ីនធឺណែតបាន
    • ចូលទៅកាន់ App Store    Play Store    =>  ស្វែងរកកម្មវិធី iPay Cambodia     ឬ Scan QR Code    នៅផ្នែក
      ខាងក្រោយនៃខិត្តប័ណ្ណផ្សព្វផ្សាយ។ ដើម្បីទាញយក   សូមចុចពាក្យ     (សម្រាប់ iOS) ឬ    (for Android)

  2. ចុះឈ្មោះ iPay Cambodia (Register)
    • ជ្រើសរើសពាក្យ     ប្រព័ន្ធនឹងបង្ហាញលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវា iPay Cambodia =>  ចុចពាក្យ  
       
    • បំពេញព័ត៌មាន៖
      • ដំណាក់កាលទី ១   (នាមខ្លួន នាមត្រកូល លេខទូរស័ព្ទ អ៊ីម៉ែល)  =>  ចុចពាក្យ  
      • ដំណាក់កាលទី ២   (លេខអត្តសញ្ញាណប័ណ្ណ ឬលេខលិខិតឆ្លងដែន)  =>  ចុចពាក្យ  
      • ដំណាក់កាលទី ៣៖   ថតរូបលោកអ្នកពីខាងមុខចំ និងថតអត្តសញ្ញាណប័ណ្ណផ្នែកខាងមុខ ឬលិខិតឆ្លងដែនផ្នែក
        ក្នុង (មានព័ត៌មានអតិថជន)  =>  ចុចពាក្យ  
      • ដំណាក់កាលទី ៤   (បង្កើត Username លេខសម្ងាត់ និងបញ្ជាក់លេខសម្ងាត់)  =>  ចុចពាក្យ    =>  ចុចពាក្យ
    • បញ្ចូលលេខ OTP ដែលទទួលបានតាមរយៈសារ SMS ក្នុងទូរស័ព្ទ និងអ៊ីម៉ែល  =>  ចុចពាក្យ 
    • ប្រព័ន្ធនឹងបង្ហាញពាក្យ Success  =>   ចុចពាក្យ    

  3. បង្កើតលេខកូដសម្ងាត់ ៤ ខ្ទង់ (PIN Code)
    • ចូលទៅកាន់ iPay Cambodia => ចុចពាក្យ      =>  បំពេញ     និង     =>   ចុចពាក្យ   
    • បង្កើតលេខកូដសម្ងាត់ ៤ ខ្ទង់ គឺជាលេខប្រើសម្រាប់ផ្ទៀងផ្ទាត់រាល់ប្រតិបត្តិការ និងបញ្ចូលលេខកូដសម្ងាត់ ៤ ខ្ទង់ ម្តងទៀត
      ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ

  4. ភ្ជាប់គណនីបញ្ញើសំចៃក្នុង iPay Cambodia (Add Savings Account)
    • ចូលទៅកាន់ iPay Cambodia => ចុចពាក្យ      =>  បញ្ចូល     និង     =>   ចុចពាក្យ   
    • ចុចពាក្យ    =>   ចុចពាក្យ    => បញ្ចូល PIN Code   =>  ចុចពាក្យ     => បញ្ចូលលេខ
      គណនីបញ្ញើសំចៃនិងឈ្មោះសម្គាល់  =>  ចុចពាក្យ    
    • ចុចពាក្យ     =>  បញ្ចូលចំនួនទឹកប្រាក់ដែលទទួលបានតាមរយៈសារ SMS ក្នុងទូរស័ព្ទ
      និងអ៊ីម៉ែល   =>  ចុចពាក្យ    
    • ប្រព័ន្ធនឹងបង្ហាញពាក្យ Success => ចុចពាក្យ    
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ [email protected]
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 40
អ្នកទស្សនាថ្ងៃនេះ៖ 367
អ្នកទស្សនាសរុប៖ 2195205
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី