English
Web Mail
 
ទំព័រដើម

ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន
ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនរបស់អិលអូអិលស៊ី ផ្តល់ជូនអតិថិជននូវឱកាសសម្រាប់ការទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ជាមួយអត្រាការប្រាក់ និងរយៈពេលសមរម្យ។ ការផ្តល់ជូនប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដល់អតិថិជន ជាមធ្យោបាយមួយជួយសម្រួលឱ្យចំណូល និងហិរញ្ញវត្ថុរបស់ពួកគេ មានសុវត្ថិភាព និងមានភាពរលូន។ ការទិញសម្ភារប្រើប្រាស់ តាមរយៈកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនពី អិលអូអិលស៊ី អាចជួយធ្វើឱ្យប្រសើរនូវជីវិតរស់នៅ បច្ចុប្បន្នរបស់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេ។
អតិថិជនគោលដៅរបស់ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ជាអតិថិជនដែលមានប្រភពចំណូលទៀងទាត់ និងស្ថិតស្ថេរ ដូចជាចំណូលបានមកពីប្រាក់ខែ ធ្វើការនៅក្នុងក្រុមហ៊ុន អង្គការ ឬតាមបណ្តារោងចក្រសហគ្រាសនានា។ ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ផ្តល់ជូនអតិថិជននូវចំនួនទឹកប្រាក់អតិបរមា ត្រឹម ១០.០០០ដុល្លារ និងមានរយៈពេលរហូតដល់ ៦០ខែ។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់ ៤០.០០០.០០០ ១,៥% ៣- ៦០ខែ
ដុល្លារ រហូតដល់ ១០.០០០ ១,៥% ៣- ៦០ខែ
បាត រហូតដល់ ៤០០.០០០ ១,៥% ៣- ៦០ខែ
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ផលិតផលកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនរបស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅ
   របស់អតិថិជនឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
-    រយៈពេលប្រាក់កម្ចី និងការបង់សង មានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបានប្រាក់កម្ចី្ចប្រើប្រាស់ផ្ទាល់ខ្លួន លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់លោកអ្នក។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
-    យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយអិលអូអិលស៊ី។
-    យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 37
អ្នកទស្សនាថ្ងៃនេះ៖ 326
អ្នកទស្សនាសរុប៖ 1763952
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី