English
Web Mail
 
ទំព័រដើម

ប្រាក់កម្ចីក្រុម
ប្រាក់កម្ចីក្រុម​ គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់អតិថិជន ដែលមានតម្រូវការដើមទុនតិចតួចសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មខ្នាតតូច របស់ពួកគេ។ អតិថិជនគោលដៅរបស់ប្រាក់កម្ចីក្រុម គឺជាអ្នកទាំងឡាយណាដែលបច្ចុប្បន្នមានអាជីវកម្មខ្នាតតូច ហើយត្រូវការដើមទុនរហូតដល់ ៤.០០០.០០០ រៀល ឬ សមមូល ១.០០០ ដុល្លារសហរដ្ឋអាមេរិក ឬសមមូល៤០.០០០បាត សម្រាប់ធ្វើដើមទុន ឬទិញទ្រព្យសម្បត្តិផ្សេងៗ។ ប្រាក់កម្ចីក្រុម បង្កើតឡើងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលអនុញ្ញាតឱ្យមានការបង់សងច្រើនជម្រើស ដូចជា៖
បង់សងរំលស់ការប្រាក់ និងប្រាក់ដើមប្រចាំខែ
បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចា
បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមសងបញ្ចប់វគ្គ
​​បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរ ឬ
​បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរតាមការចរចា។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់ ៤.០០០.០០០ ១,៥% ៣ – ២៤ ខែ
ដុល្លារ រហូតដល់ ១.០០០ ១,៥% ៣ – ២៤ ខែ
បាត រហូតដល់ ៤០.០០០ ១,៥% ៣ – ២៤ ខែ
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ប្រាក់កម្ចីក្រុម របស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    មិនតម្រូវឱ្យអតិថិជនមានទ្រព្យសម្បត្តិ ឬអចលនទ្រព្យដើម្បីដាក់ធានាបំណុលឡើយ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬបង់សងនៅតាមសហគមន៍
   រស់នៅរបស់អតិថិជន ឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូរសហការរបស់ អិលអូអិលស៊ី។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
-    រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម។
-    ផ្តល់ភាពងាយស្រួល និងមានភាពបត់បែនក្នុងការចងក្រងក្រុមធានា។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវប្រាក់កម្ចីក្រុមរបស់អិលអូអិលស៊ី លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់លោកអ្នក។
-    ចងក្រងក្រុមធានាដែលមានសមាជិកពី ២ ទៅ ៧នាក់។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹងតម្រូវការក្រុមធានា របស់លោកអ្នក។
-    យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 13
អ្នកទស្សនាថ្ងៃនេះ៖ 1247
អ្នកទស្សនាសរុប៖ 1820656
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី