កម្មវិធីសន្សំពិន្ទុប្ដូររង្វាន់ជាសាច់ប្រាក់ (Reward Points) ជាកម្មវិធីសន្សំពិន្ទុដ៏ពិសេសសម្រាប់ iPay Cambodia។ ឥឡូវនេះលោកអ្នកអាចសន្សំពិន្ទុប្ដូរបានជាទឹកប្រាក់ តាមរយៈប្រតិបត្តិការទូទាត់វិក្កយបត្រ (Bill Payment) ប្រតិបត្តិការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ (Phone Top Up) ប្រតិបត្តិការទូទាត់ទំនិញជាមួយ LOLC Merchant (Search and Pay/Scan KHQR) នៅតាមហាងជាដៃគូទាំងអស់ទូទាំងប្រទេស និងប្រតិបត្តិការបើកគណនីបញ្ញើមានកាលកំណត់ ( Fixed Deposit Opening)។
របៀបនៃដំណើរការប្តូរពិន្ទុជាសាច់ប្រាក់ ៖
- ចូលទៅ iPay Cambodia ហើយចុចលើ LOLC Banking
- ចូលទៅកាន់ពាក្យ “ LOLC Rewards ”
-
ចូលទៅ «ពិន្ទុសន្សំ» អាចធ្វើការ ប្តូរពិន្ទុ យកទឹកប្រាក់
-
ជ្រើសរើសគណនីជាប្រាក់រៀល ឬដុល្លារ
-
ចុចទៅលើពាក្យ “Redeem” លោកអ្នកទទួលបានទឹកប្រាក់ភ្លាមចូលក្នុងគណនី
លក្ខខណ្ឌផ្សេងៗ ៖
លក្ខខណ្ឌផ្តល់ពិន្ទុក្នុងមួយប្រតិបត្តិការ :
ប្រតិបត្តិការទូទាត់ទំនិញជាមួយ LOLC Merchant ប្រតិបត្តិការទូទាត់វិក្កយបត្រ និងប្រតិបត្តិការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ (Phone Top Up)
រូបិយប័ណ្ណ |
ទំហំទឹកប្រាក់ |
ចំនួនពិន្ទុផ្តល់ជូន |
អប្បបរិមា ពិន្ទុ |
អតិបរមា ពិន្ទុ |
---|---|---|---|---|
KHR | 4,000 | 1 | 1 | 20 |
USD | 1 | 1 | 1 | 20 |
THB | 40 | 1 | 1 | 20 |
លក្ខខណ្ឌផ្តល់ពិន្ទុសម្រាប់បើកគណនីបញ្ញើមានការកំណត់ :
រូបិយប័ណ្ណ |
ទំហំទឹកប្រាក់ |
ចំនួនពិន្ទុផ្តល់ជូន |
អប្បបរិមា ពិន្ទុ |
អតិបរមា ពិន្ទុ |
---|---|---|---|---|
KHR | 200,000 | 1 | 1 | 20 |
USD | 50 | 1 | 1 | 20 |
THB | 2,000 | 1 | 1 | 20 |
ការកំណត់ពិន្ទុប្តូរទៅជាទឹកប្រាក់ (Redeem Cash Back) :
ការប្តូរពិន្ទុទៅជាទឹកប្រាក់ដូចខាងក្រោម៖
រូបិយប័ណ្ណ |
ចំនួនពិន្ទុ | ទំហំទឺកប្រាក់ | អប្បបរិមា ទំហំទឹកប្រាក់ |
---|---|---|---|
KHR | 200 | 4,000 | 4,000 |
USD | 200 |
1 | 1 |
THB | 200 | 40 | 40 |
សំណួរ និងចម្លើយ ដែលអតិថិជនសួរញឹកញាប់ ( FAQ) :
Q1: តើ Reward Point ជាកម្មវិធីអ្វី?
Reward Points ជាកម្មវិធីសន្សំពិន្ទុសម្រាប់អតិថិជនដែលប្រើប្រាស់សេវា និងប្រតិបត្តិការបើកគណនីបញ្ញើមានកាលកំណត់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ។ សន្សំពិន្ទុបានកាន់តែច្រើន រង្វាន់ដែលអាចប្ដូរបានមានដូចជា ទឹកប្រាក់កាន់តែច្រើន។
Q2: តើខ្ញុំអាចសន្សំពិន្ទុ Reward Points បានដោយរបៀបណា?
លោកអ្នកនឹងទទួលបាន អត្ថប្រយោជន៍ដ៏ល្អបំផុតសម្រាប់ទឹកប្រាក់ដែលអ្នកបានចំណាយ ដូច្នេះយើងបានធ្វើឱ្យការសន្សំពិន្ទុមានភាពងាយស្រួលសម្រាប់អ្នក។ គ្រាន់តែលោកអ្នកធ្វើប្រតិបត្តិការទូទាត់ជាមួយ LOLC Merchant តាមរយៈ Search and Pay/Scan KHQR, ប្រតិបត្តិការ ទូទាត់វិក្ក័យបត្រ (Bill Payment), ប្រតិបត្តិការ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ (Phone Top Up), ប្រតិបត្តិការបើកគណនីបញ្ញើមានកាលកំណត់ (Fixed Deposit Opening) នឹងអាចទទួលបានពិន្ទុ នឹងអាចប្តូជាទឹកប្រាក់បានភ្លាមទៅតាមលក្ខខណ្ឌដូចបានកំណត់។
Q3: តើពិន្ទុ Reward Points របស់ខ្ញុំអាចផុតកំណត់ដែរឬទេ?
ពិន្ទុ របស់លោកអ្នក គឺអាចមានសុពលភាពរហូរដល់ ៣១ ខែធ្នូ ឆ្នាំ ២០២៣ និងលក្ខខណ្ឌផ្សេងៗ យោងទៅតាមគោលការណ៍របស់គ្រឹស្ថានត្រូវបានអនុម័ត។
Q4: តើខ្ញុំអាចចូលមើលពិន្ទុ Reward Points របស់ខ្ញុំដោយរបៀបណា?
អ្នកអាចចូលមើលពិន្ទុ LOLC Rewards របស់អ្នកបាន ប្រសិនបើអ្នកបានធ្វើការចុះឈ្មោះ ប្រើប្រាស់សេវាកម្ម ធនាគារចល័ត របស់LOLC តាមរយៈ iPay App ។
Q5: តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីអាចចុះឈ្មោះប្រើប្រាស់ LOLC Reward បាន?
-
អតិថិជន អាចទាញយកកម្មវិធី iPay Cambodia តាមរយៈ App Store ឬ Play Store
-
បន្ទាប់មក អតិថិជនអាចចុះឈ្មោះប្រើប្រាស់ក្នុងកម្មវិធី iPay Cambodia.
-
ជាចុងក្រោយ អតិថិជនអាច ភ្ជាប់គណនីបញ្ញើសំចៃក្នុង iPay Cambodia.
-
ឬធ្វើការខលមកកាន់លេខទូរស័ព្ទ 023 991 991.