Promotions
ប្រូម៉ូសិន
“ការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ជាដើមទុនយ៉ាងសំខាន់ដែលបានផ្តល់ឱកាសឱ្យខ្ញុំអាចពង្រីកអាជីវកម្ម និងបម្រើសេវាកម្មដល់អតិថិជនបានកាន់តែប្រសើរឡើង។ ខ្ញុំមានទំនុកចិត្តថា អាជីវកម្មនេះនឹងបន្តរីកលូតលាស់ទៅមុខ និងជួយឱ្យជីវភាពគ្រួសាររបស់ខ្ញុំកាន់តែល្អប្រសើរផងដែរ។” នេះជាប្រសាសន៍របស់លោកពូ សុខ វ៉ាន់។
លោកពូ សុខ វ៉ាន់ គឺជាម្ចាស់អាជីវកម្មផ្គត់ផ្គង់សេវាកម្មជួលរោង តុ ធុងបាស កង្ហារ អំពូល និងសម្ភារផ្សេងៗសម្រាប់កម្មវិធីនានា។ ទីតាំងអាជីវកម្មរបស់ លោកពូ ស្ថិតនៅភូមិដក់ពរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រៅពីអាជីវកម្មដែលបានរៀបរាប់ខាងលើនេះ លោកពូ ក៏មានមុខរបរលក់ចាប់ហួយនៅផ្ទះផងដែរ។
ជាការឆ្លើយតបទៅនឹងការកើនឡើងនៃការគាំទ្រពីសំណាក់អតិថិជន លោកពូ វ៉ាន់ បានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) តាំងពីឆ្នាំ២០១៦ មកម៉្លេះ។ ដោយមើលឃើញពីភាពរីកចម្រើនក្រោយប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី មកពង្រីកអាជីវកម្ម លោកពូ ក៏បន្តប្រើប្រាស់ប្រាក់កម្ចីជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន សម្រាប់ទិញសម្ភារបន្ថែម ដើម្បីគាំទ្រដល់មុខរបរជួលរោង តុ ធុងបាស កង្ហារ អំពូល និងសម្ភារផ្សេងៗ ហើយក៏ដូចជាទិញរបស់របរ និងគ្រឿងទេសបន្ថែមសម្រាប់មុខរបរលក់ចាប់ហួយរបស់គាត់ផងដែរ។
ក្រោយពីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) អាជីវកម្មរបស់លោកពូ សុខ វ៉ាន់ មិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបើកឱកាសឱ្យគាត់ផ្គត់ផ្គង់សេវាកម្មទៅកាន់អតិថិជនបានទូលំទូលាយ និងទាន់ពេលវេលាជាងមុន។ រីឯជីវភាពរស់នៅក្នុងគ្រួសាររបស់ លោកពូ សុខ វ៉ាន់ ក៏ប្រសើរឡើងជាងមុនគួរឱ្យកត់សម្គាល់ ដោយគាត់មានលទ្ធភាពកែលម្អផ្ទះឱ្យបានសមរម្យជាងមុន សម្រាប់ការរស់នៅប្រកបដោយផាសុកភាព និងសាងសង់របងថ្មព័ទ្ធជុំវិញផ្ទះ ដើម្បីធានាដល់សុវត្ថិភាពក្នុងការរស់នៅផងដែរ។
LOLC (Cambodia) Plc. has been serving Cambodian public and society for over 32 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
©Copyright 2026 LOLC (Cambodia) Plc , All Rights Reserved