iPay Cambodia

លោកអ្នកអាចទាញយកកម្មវិធី iPay Cambodia បានតាមរយៈ App Store ឬ Play Store។ បន្ទាប់មក លោកអ្នកអាចធ្វើការចុះឈ្មោះ ដើម្បី ប្រើប្រាស់កម្មវិធី iPay Cambodia។

មុខងារនៅក្នុងកម្មវិធី iPay Cambodia រួមមានដូចជា៖

- ការផ្ទេរប្រាក់អន្តរធនាគារ (តាមរយៈសេវាទូទាត់រហ័ស ប្រព័ន្ធបាគង និងសេវាផ្ទេរមូលនិធិភ្លាមៗ)

- ផ្ទេរប្រាក់ពីគណនីទៅគណនីក្នុងរង្វង់ អិលអូអិលស៊ី

- ទូទាត់ប្រាក់តាមរយៈការស្កេន KHQR Code

- បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ

- បើកគណនីប្រាក់បញ្ញើមានកាលកំណត់

- ប្រតិបត្តិការសេវាបញ្ជាអចិន្ត្រៃយ៍

- ទូទាត់ប្រាក់កម្ចី

- ពិនិត្យមើលព័ត៌មានប្រាក់កម្ចីលម្អិត និងស្នើសុំប្រាក់កម្ចី ដោយយកគណនីបញ្ញើមានកាលកំណត់ជាទ្រព្យធានា

- ដាក់ប្រាក់ចូលគណនីបាគង

- ទូទាត់វិក្កយបត្រ

- ទូទាត់រួមគ្នា (Split Bill)

- បង្ខាំងប័ណ្ណអេធីអឹម

- ពិនិត្យសមតុល្យគណនី និងទាញយករបាយការណ៍គណនីប្រចាំខែ

- សន្សំពិន្ទុប្តូរយករង្វាន់

- បើកគណនីឌីជីថល

- និងប្រតិបត្តិការផ្សេងទៀត។

សូមជម្រាបថា ចំនួនទឹកប្រាក់កំណត់ក្នុងការធ្វើប្រតិបត្តិការតាមរយៈកម្មវិធី iPay Cambodia ត្រូវបានកំណត់ដូចខាងក្រោម៖

- ចំនួនទឹកប្រាក់ អតិបរមាក្នុងមួយប្រតិបត្តិការគឺ ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក និង ៤០០.០០០ បាត ទៅតាមប្រភេទប្រតិបត្តិការនីមួយៗ។

- ចំនួនទឹកប្រាក់អតិបរមាក្នុងមួយថ្ងៃគឺ ៨០.០០០.០០០ រៀល និង ២០.០០០ ដុល្លារអាមេរិក និង ៨០០.០០០ បាតទៅតាមប្រភេទប្រតិបត្តិការនីមួយៗ។

ប្រសិនបើទូរស័ព្ទលោកអ្នកបានបាត់ ឬត្រូវបានគេលួច សូមទំនាក់ទំនងមកកាន់មន្ត្រីទំនាក់ទំនងអតិថិជនរបស់ អិលអូអិលស៊ី ភ្លាមៗតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩១ ៩៩១ ឬក៏ចូលទៅកាន់កម្មវិធីធនាគារអ៊ីនធើណេត ដើម្បីបង្កក iPay user របស់លោកអ្នក ដោយអនុវត្តន៍ដូចខាងក្រោម៖

១. ចូលទៅកាន់កម្មវិធីធនាគារអ៊ីនធើណេត តាមតំណភ្ជាប់៖ https://ipay.com.kh/internetbanking

២. Login ដោយប្រើ username និង password ឱ្យដូចគ្នាទៅនឹង username និង password ដែលប្រើជាមួយកម្ម      វិធី iPay Cambodia ។

៣. ចុចលើឈ្មោះ User របស់លោកអ្នក

៤. ចុចពាក្យ My Devices

៥. ស្វែងរកឈ្មោះឧបករណ៍ (ទូរស័ព្ទ) របស់លោកអ្នក រួចចុចពាក្យ Remove Device

សូមជម្រាបថា ប្រសិនបើលោកអ្នកចង់ស្រោចស្រង់ Username របស់លោកអ្នកមកវិញ លោកអ្នកអាច៖

១. ទាក់ទងមកកាន់ ០២៣ ៩៩១ ៩៩១ ឬ

២. ផ្តល់លេខទំនាក់ទំនងរបស់អ្នក បន្ទាប់មកបុគ្គលិកជំនាញរបស់យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកវិញ ឬ

៣. អញ្ជើញទៅកាន់សាខា អិលអូអិលស៊ី ដែលនៅជិតបំផុត។ សូមអរគុណ!

Contact Us

ខលមកពួកយើង

ពួកយើងអាចជួយអ្នករាល់សំណួរផ្សេងៗ

023 991 991

ស្វែងរកសាខា

អិលអូអិល ស៊ីមានសាខានៅគ្រប់ខេត្តក្រុង

ស្វែងរកសាខា

ផ្ញើសារមកពួកយើង

ពួកយើងអាចជួយអ្នករាល់ការផ្ញើសារផ្សេងៗ

Send