លោកអ្នកអាចទាញយកកម្មវិធី iPay Cambodia បានតាមរយៈ App Store ឬ Play Store។ បន្ទាប់មក លោកអ្នកអាចធ្វើការចុះឈ្មោះ ដើម្បី ប្រើប្រាស់កម្មវិធី iPay Cambodia។
មុខងារនៅក្នុងកម្មវិធី iPay Cambodia រួមមានដូចជា៖
- ការផ្ទេរប្រាក់អន្តរធនាគារ (តាមរយៈសេវាទូទាត់រហ័ស ប្រព័ន្ធបាគង និងសេវាផ្ទេរមូលនិធិភ្លាមៗ)
- ផ្ទេរប្រាក់ពីគណនីទៅគណនីក្នុងរង្វង់ អិលអូអិលស៊ី
- ទូទាត់ប្រាក់តាមរយៈការស្កេន KHQR Code
- បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ
- បើកគណនីប្រាក់បញ្ញើមានកាលកំណត់
- ប្រតិបត្តិការសេវាបញ្ជាអចិន្ត្រៃយ៍
- ទូទាត់ប្រាក់កម្ចី
- ពិនិត្យមើលព័ត៌មានប្រាក់កម្ចីលម្អិត និងស្នើសុំប្រាក់កម្ចី ដោយយកគណនីបញ្ញើមានកាលកំណត់ជាទ្រព្យធានា
- ដាក់ប្រាក់ចូលគណនីបាគង
- ទូទាត់វិក្កយបត្រ
- ទូទាត់រួមគ្នា (Split Bill)
- បង្ខាំងប័ណ្ណអេធីអឹម
- ពិនិត្យសមតុល្យគណនី និងទាញយករបាយការណ៍គណនីប្រចាំខែ
- សន្សំពិន្ទុប្តូរយករង្វាន់
- បើកគណនីឌីជីថល
- និងប្រតិបត្តិការផ្សេងទៀត។
សូមជម្រាបថា ចំនួនទឹកប្រាក់កំណត់ក្នុងការធ្វើប្រតិបត្តិការតាមរយៈកម្មវិធី iPay Cambodia ត្រូវបានកំណត់ដូចខាងក្រោម៖
- ចំនួនទឹកប្រាក់ អតិបរមាក្នុងមួយប្រតិបត្តិការគឺ ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក និង ៤០០.០០០ បាត ទៅតាមប្រភេទប្រតិបត្តិការនីមួយៗ។
- ចំនួនទឹកប្រាក់អតិបរមាក្នុងមួយថ្ងៃគឺ ៨០.០០០.០០០ រៀល និង ២០.០០០ ដុល្លារអាមេរិក និង ៨០០.០០០ បាតទៅតាមប្រភេទប្រតិបត្តិការនីមួយៗ។
ប្រសិនបើទូរស័ព្ទលោកអ្នកបានបាត់ ឬត្រូវបានគេលួច សូមទំនាក់ទំនងមកកាន់មន្ត្រីទំនាក់ទំនងអតិថិជនរបស់ អិលអូអិលស៊ី ភ្លាមៗតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩១ ៩៩១ ឬក៏ចូលទៅកាន់កម្មវិធីធនាគារអ៊ីនធើណេត ដើម្បីបង្កក iPay user របស់លោកអ្នក ដោយអនុវត្តន៍ដូចខាងក្រោម៖
១. ចូលទៅកាន់កម្មវិធីធនាគារអ៊ីនធើណេត តាមតំណភ្ជាប់៖ https://ipay.com.kh/internetbanking
២. Login ដោយប្រើ username និង password ឱ្យដូចគ្នាទៅនឹង username និង password ដែលប្រើជាមួយកម្ម វិធី iPay Cambodia ។
៣. ចុចលើឈ្មោះ User របស់លោកអ្នក
៤. ចុចពាក្យ My Devices
៥. ស្វែងរកឈ្មោះឧបករណ៍ (ទូរស័ព្ទ) របស់លោកអ្នក រួចចុចពាក្យ Remove Device
សូមជម្រាបថា ប្រសិនបើលោកអ្នកចង់ស្រោចស្រង់ Username របស់លោកអ្នកមកវិញ លោកអ្នកអាច៖
១. ទាក់ទងមកកាន់ ០២៣ ៩៩១ ៩៩១ ឬ
២. ផ្តល់លេខទំនាក់ទំនងរបស់អ្នក បន្ទាប់មកបុគ្គលិកជំនាញរបស់យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកវិញ ឬ
៣. អញ្ជើញទៅកាន់សាខា អិលអូអិលស៊ី ដែលនៅជិតបំផុត។ សូមអរគុណ!