សិក្ខាសាលាស្តីពី ការអនុវត្តន៍ក្នុងតុលាការទាក់ទង នឹងប្រតិបត្តិការដែលមានកិច្ចធានា (Judicial Practice in Secured Transactions)

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency លោក សុខ វឿន ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី ការអនុវត្តន៍ក្នុងតុលាការទាក់ទងនឹងប្រតិបត្តិការដែលមានកិច្ចធានា (Judicial Practice in Secured Transactions ) ដែលត្រូវបានរៀបចំឡើងដោយក្រសួងយុត្ដិធម៌ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក។

វគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះនឹងផ្តល់ការយល់ដឹងបន្ថែមអំពីប្រតិបត្តិការដែលមានកិច្ចធានា និងក្របខណ្ឌច្បាប់ និងលើកទឹកចិត្តដល់ការអនុវត្តក្នុងតុលាការ ក្នុងផ្នែកនេះដល់ភាគីពាក់ព័ន្ធ ជាពិសេសសម្រាប់ចៅក្រមពាណិជ្ជកម្ម និងធនាគារ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍការផ្តល់ហិរញ្ញប្បទានលើចលនវត្ថុ និងប្រតិបត្តិការដែលមានកិច្ចធានា ដើម្បីឱ្យមានការយល់ឃើញកាន់តែល្អប្រសើរឡើងអំពីរបៀបនៃការអនុវត្តក្នុងតុលាការ ដែលអាចគាំទ្រការផ្តល់ប្រាក់កម្ចីប្រកបដោយសុវត្ថិភាពដល់អាជីវកម្ម។