អបអរសាទរ អ្នកឈ្នះទាំង13 រូបពីកម្មវិធី ខែភ្ជុំ ឈ្នះធំ!

អិលអូអិលស៊ី មានសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំង13រូបពីប្រូម៉ូសិនពិសេសរបស់កម្មវិធី ខែភ្ជុំ ឈ្នះធំ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី15 ខែតុលា ឆ្នាំ2023 កន្លងទៅថ្មីៗនេះ។

អិលអូអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលគាំទ្រផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី កន្លងមក ជាពិសេសផ្តល់ការគាំទ្រយ៉ាងច្រើនកុះករមកកាន់កម្មវិធីផ្តល់ជូនដ៏ពិសេសក្នុងរដូវកាលភ្ជុំបិណ្ឌនេះ តាមរយៈការធ្វើប្រតិបត្តិការនៅលើ iPay Cambodia ដូចជាទូទាត់ថ្លៃទំនិញ ឬ ផ្ទេរ/ទទួលប្រាក់រវាងអិលអូអិលស៊ី/ស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត បញ្ចូលកាតទូរសព្ទ បង់វិក្កយបត្រគ្រប់ប្រភេទ ក៏ដូចជាអាជីវករដែលប្រើប្រាស់ អិលអូអិលស៊ី KHQR ដើម្បីទទួលការទូទាត់ពីអតិថិជនក្នុងរដូវកាលកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរកន្លងទៅនេះ។ ជាលទ្ធផល យើងខ្ញុំបានស្វែងរកឃើញអ្នកឈ្នះរង្វាន់សរុបទាំង13នាក់ ដែលមានសំណាងទទួលបានរង្វាន់ពីកម្មវិធី ខែភ្ជុំ ឈ្នះធំ មានដូចជាម៉ូតូហុងដា Scoopy 2023 ចំនួន01រង្វាន់ ទូរសព្ទ Redmi Note 12 Pro ចំនួន02រង្វាន់ និង Mini Speaker (JBL 6) ចំនួន 10រង្វាន់។

កុំភ្លេចតាមដានបណ្តាញសង្គម អិលអូអិលស៊ី បន្ថែមទៀតដើម្បីទទួលបានដំណឹងថ្មីៗអំពីប្រូម៉ូសិនជាបន្តបន្ទាប់ពី អិលអូអិលស៊ី!

Publish date: October 25, 2023